រដ្ឋបាលក្រុងព្រះសីហនុ – រដ្ឋបាលខេត្តព្រះសីហនុ

រដ្ឋបាលក្រុងព្រះសីហនុ

ស្ថានភាពភូមិសាស្រ្តក្រុងព្រះសីហនុ៖

ក្រុងព្រះសីហនុ ជាក្រុងមួយក្នុងចំណោមក្រុងស្រុកទាំង៤របស់ខេត្តព្រះសីហនុមានទីតាំងស្ថិតនៅទីប្រជុំជន ចំកណ្តាលទីរួមខេត្ត គឺជាទីក្រុងតំបន់សេដ្ឋកិច្ចពិសេសមានកំពង់ផែសេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម និងទេសចរណ៍ដែលមានសក្តានុពលទាក់ទាញវិនិយោគិន ភ្ញៀវទេសចរជាតិ-អន្តរជាតិ។ ដែលមានព្រំប្រទល់ៈ ខាងជើងទល់នឹងស្រុកស្ទឹងហាវ ខាងត្បូងទល់នឹងសមុទ្រ ខាងកើតទល់នឹងស្រុកព្រៃនប់ និងខាងលិច ទល់នឹងសមុទ្រ ជាប់នឹងដែនសមុទ្រខេត្តកោះកុង។ ក្រុងព្រះសីហនុ មានផ្ទៃដី ១៩.៥៨៩,៧៥៤ហិកតា ចែកជា ៥សង្កាត់ មាន ១៩ភូមិ និងមានប្រជាពលរដ្ឋ ១៦.៩៥៦គ្រួសារ ស្មើនឹង ៧៥.៣០៩នាក់ ក្នុងនោះស្រី ៣៨.១៩១នាក់

រដ្ឋបាលក្រុងព្រះសីហនុ៖

លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុនិងមានអភិបាលរងចំនួន ០៤រូប (ស្រ្តី០១រូប) នាយករដ្ឋបាលស្តីទី ០១រូបនិងនាយករង ០១រូប។

ការិយាល័យចំណុះ៖

  1. ការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ ចំនួន ០៦រូប
  2. ការិយាល័យផែនការ និងគាំទ្រសង្កាត់ ចំនួន ០៣រូប (ស្រី០១)
  3. ការិយាល័យអភិវឌ្ឍន៍ក្រុង ចំនួន ០៣រូប (ស្រី០១)
  4. ការិយាល័យច្រកចេញ-ចូលតែមួយ ចំនួន ០៦រូប (ស្រី០៣រូប)
  5. អង្គភាពលទ្ធកម្មក្រុង ចំនួន ០៣រូប (ស្រី០១)
  6. ស្មៀន ចំនួន ៥រូប (ស្រី០១)។

ល.រ ឈ្មោះ តំណ
1 វិបសាយ កំពុងរៀបចំ….
2  ហ្វេសប៊ុក Facebook

ទំនាក់ទំនងកិច្ចការរដ្ឋបាល៖

លោក ទៀង សុវណ្ណរិទ្ធ ប្រធានការិ.
ទូរស័ព្ទលេខៈ ០១៦ ៣១ ២៣៤៥  

ទីតាំងភូមិសាស្រ្តរបស់សាលាក្រុងព្រះសីហនុ៖

សាលាក្រុងព្រះសីហនុ ស្ថិតនៅផ្លូវអូរ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

 

Skip to toolbar