អត្ថន័យ និងនិមិត្តសញ្ញារបស់ខេត្តព្រះសីហនុ
ល.រ | ឈ្មោះ | តំណ |
---|---|---|
1 | វិបសាយ | Link |
2 | ហ្វេសប៊ុក | |
3 | អានផ្ទាល់ | |
4 | ទំហំ | 433 KB |
5 | ខ្នាត | 663px × 654 px |
រដ្ឋបាលខេត្តព្រះសីហនុ បានឯកភាពយករូបតោ២ពណ៌មាសឈរលើបល្ល័ង្កដែលមានអមព័ទ្ធដោយផ្ទៃមេឃពណ៌ស រង្វង់មូលពណ៌មាស កប៉ាល់ យុថ្កានិងមច្ឆសមុទ្រអមព័ទ្ធជារង្វង់ និងរចនាបថផ្កាភ្ញីទេសនៅខាងក្រោមបល្ល័ង្កជានិមិត្តសញ្ញារបស់ខេត្តដែលមានអត្ថន័យដូចតទៅ៖
- រូបតោ: គឺជាឈ្មោះនិងជាព្រះនាមព្រះករុណាព្រះបាទសម្តេចនរោត្តមសីហនុ (សីហៈ=សត្វសិង្ហ តោ=ស្តេចសត្វ ហនុ=ហនុមាន)។ សត្វតោ មកពីពាក្យបាលី “សីហៈ” ដែលជាសត្វម្រឹគម្យ៉ាងដែលមានអំណាចអង់អាច។ ដូច្នេះហើយ ប្រជាពលរដ្ឋតែងយករូបសំណាក “រូបតោ” ទៅតាំងតម្កល់ទៅតាមទីស្ថានសំខាន់ៗដូចជា នៅតាមក្លោងទ្វារ ចូលប្រាសាទអង្គរវត្តតាមក្លោងទ្វារវត្តអារាម មុខព្រះវិហារ កុដិ គេហដ្ឋានុ។ល។ ឬនៅតាមកន្លែងដែលគេគោរពបូជា ដើម្បីសុំសេចក្តីសុខសិរីសួស្តីមានឬទ្ធីបារមីបង្ហាញពីអំណាចនិងចេស្តារបស់ខេត្ត។
- តោពាំគុជ:គឺតំណាងឲ្យភោគទ្រព្យ និងធនធានធម្មជាតិដ៏សម្បូរបែបដែលមានទាំងនៅលើនិងក្រោមដីក្នុងសមុទ្រ និងបាតសមុទ្រនៃខេត្តព្រះសីហនុដែលផ្តល់ផលប្រយោជន៍ច្រើនយ៉ាងដល់ប្រជាពលរដ្ឋសម្រាប់ការអភិវឌ្ឍខេត្តនិងប្រទេស។
- រូបកងចក្រ៧កាំ: តំណាងឲ្យវិស័យឧស្សាហកម្ម។
- រូបរលកសមុទ្រ: តំណាងឲ្យសកម្មភាពរស់រវើកនៃការរស់នៅរបស់ប្រជាពលរដ្ឋ។
- រូបបូខ្សាច់: តំណាងឲ្យភាពសុខដុមរមនា និងភាពស្រស់ស្អាតនៃតំបន់ឆ្នេរ។
- ពណ៌ខៀវលើបូ: តំណាងឲ្យទឹកសមុទ្រ និងនិរន្តរភាពនៃការអភិវឌ្ឍខេត្ត។
- រចនាបថផ្កាភ្ញីទេស: ជាក្បាច់ចម្លាក់សម័យអង្គរ ដែលតំណាងឲ្យភោគផលកសិកម្មដ៏សម្បូរបែប។
- រូបត្រីឆ្លាម ត្រីបបែល និងក្តាម: តំណាងឲ្យធនធានមច្ឆសមុទ្រនិងជីវចម្រុះដ៏សម្បូរបែបក្នុងផ្ទៃសមុទ្រនៃខេត្តព្រះសីហនុ។
- រូបកប៉ាល់ និងយុថ្កា: តំណាងឲ្យកំពង់ផែស្វយ័តខេត្តព្រះសីហនុ ដែលជាកំពង់ផែទឹកជ្រៅតែមួយគត់របស់ព្រះរាជាណាចក្រកម្ពុជាដែលបានចាប់ផ្តើមឲ្យដំណើរការលើកដំបូងក្នុងឆ្នាំ១៩៦០ ក្នុងរជ្ជកាលរបស់ ព្រះបាទនរោត្តមសីហនុ រហូតមកដល់បច្ចុប្បន្ន។ កំពង់ផែស្វយ័តខេត្តព្រះសីហនុ ជាកំពង់ផែអន្តរជាតិដ៏សំខាន់សម្រាប់ការដឹកជញ្ជូនទំនិញចេញ-ចូល និងធ្វើពាណិជ្ជកម្មទាំងក្នុងតំបន់និងពិភពលោក។
- ផ្ទៃពណ៌ស: តំណាងឲ្យខ្សាច់ស ក្បុសនៃទឹកដីខេត្តព្រះសីហនុដែលជាសមាជិកក្លិបឆ្នេរស្អាតបំផុតលើពិភពលោក។
- រង្វង់មូលពណ៌មាសព័ទ្ធជុំវិញផ្ទៃទាំងមូល: តំណាងឲ្យតំបន់រដ្ឋបាលគ្រប់គ្រង និងដែនកំណត់នៃទឹកដីខេត្តព្រះសីហនុទាំងមូល។