រដ្ឋបាលស្រុកកំពង់សីលា – រដ្ឋបាលខេត្តព្រះសីហនុ

រដ្ឋបាលស្រុកកំពង់សីលា

ស្ថានភាពភូមិសាស្រ្តស្រុកកំពង់សីលា៖

ស្រុកកំពង់សីលា ត្រូវបានបង្កើតឡើងដោយអនុក្រឹត្យលេខ ២៦ អនក្រ.បក ចុះថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ១៩៩៦ ហើយត្រូវបានកាត់ចេញពីខេត្តកោះកុងឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់សាលាខេត្តព្រះសីហនុ ដោយព្រះរាជក្រឹត្យលេខ នស/រកត/១២០៨/១៣៨៥ ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០០៨ ។
ស្រុកកំពង់សីលា ជាស្រុកមួយក្នុងចំណោមស្រុកទាំង៣ នៃខេត្តព្រះសីហនុ ដែលមានព្រំប្រទល់ខាងកើត ជាប់នឹងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ខាងលិច និងខាងជើង ជាប់នឹងស្រុកស្រែអំបិល ខេត្តកោះកុង ខាងត្បូង ជាប់នឹងស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងស្រុកឈូក ខេត្តកំពត។ ស្រុក មានផ្ទៃដីសរុប ៩៨,៥៩៦ហិកតា ប្រជាពលរដ្ឋរស់នៅចំនួន ៣,៥៧៦គ្រួសារ ស្មើនឹង ១៦,៥០៣ នាក់ ក្នុងនោះស្រី ៨,៣៣៥នាក់ អាយុ ១៨ឆ្នាំឡើង ១០,៣៣៤ ស្រី ៥,២០៨ នាក់ ។
ស្រុកកំពង់សីលា មាន០៤ឃុំ រួមមាន៖ ឃុំកំពង់សីលា ឃុំចំការហ្លួង ឃុំអូរបាក់រទេះ និង ឃុំស្ទឹងឆាយ។

សាលាស្រុកកំពង់សីលា៖

លោក សៅ បុរីវឌ្ឍនៈ ជាអភិបាលស្រុកកំពង់សីលានិងមានអភិបាលរងចំនួន ០៤រូប (ស្រ្តី០១រូប) មិនទាន់មាននាយកនិងនាយករងរដ្ឋបាលទេ។

ការិយាល័យចំណុះ៖

  1. ការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ ចំនួន ០៦រូប (ស្រី០៤)
  2. ការិយាល័យផែនការ និងគាំទ្រឃុំ ចំនួន ០២រូប (ស្រី០១)
  3. ការិយាល័យអន្តរវិស័យ ចំនួន ០១រូប
  4. ការិយាល័យច្រកចេញ-ចូលតែមួយ (មិនទាន់មាន)
  5. អង្គភាពលទ្ធកម្ម ចំនួន ០១រូប
  6. ស្មៀន ចំនួន ៤រូប (ស្រី០០)

ល.រ ឈ្មោះ តំណ
1 វិបសាយ  កំពុងរៀបចំ….
2  ហ្វេសប៊ុក Facebook

ទំនាក់ទំនងកិច្ចការរដ្ឋបាល៖

លោក កែប សុខខេន ប្រធានការិ.រដ្ឋបាល
ទូរស័ព្ទលេខៈ ០១០ ៥៩០ ៦៧៨

ទីតាំងភូមិសាស្រ្តរបស់សាលាស្រុកកំពង់សីលា៖

សាលាស្រុកកំពង់សីលា ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ (ចម្ងាយប្រមាណ ៩៨គីឡូម៉ែត្រ ពីទីរួមខេត្តព្រះសីហនុ)។

Skip to toolbar