ច្បាប់ និងបទបញ្ជា – រដ្ឋបាលខេត្តព្រះសីហនុ

ច្បាប់ និងបទបញ្ជា

ឯកសារទាំងនេះ អាចរកបាននៅទីចាត់ការផែនការ និងវិនិយោគ នៃរដ្ឋបាលខេត្តព្រះសីហនុ

អានផងដែរ ក្នុងផ្នែកនេះ ៖

→ ច្បាប់នេះមានវិសាលភាពគ្របដណ្តប់ លើការវិនិយោគនានាដែលអនុវត្តនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាដោយអ្នកវិនិយោគជាជនជាតិខ្មែរនិង ឬ ជនបរទេស។

→ ច្បាប់នេះមានវិសាលភាពចំពោះរាល់គំរោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងកំណត់ និតិវិធីនៃការបង្កើតគំរោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែលធ្វើឡើងដោយ បុគ្គលណាមួយ។
→មានតែគំរោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទេដែលមានសិទ្ធិទទួលបាននូវផលប្រយោជន៍ដែលស្ថិតក្នុងក្របខណ្ឌនៃច្បាប់នេះ។

→ អនុក្រឹត្យនេះបំពេញបន្ថែម និងចាត់ចែងគ្រប់គ្រងការអនុវត្តន៍ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រ កម្ពុជា និងមានគោលដៅជំរុញការលើកទឹកចិត្ត និងធ្វើនិយ័តកម្មលើការវិនិយោគទាំងឡាយរបស់និតិបុគ្គលសញ្ជាតិខ្មែរ និងនិតិបុគ្គលសញ្ជាតិបរទេស នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

→ ច្បាប់នេះមានគោលបំណងជំរុញ និងសម្រួលការអនុត្តន៍គំរោងរចនាសម្ព័ន្ធ ដោយហិរញ្ញប្បទានឯកជន នៅព្រះរាជាណាចក្រកម្ពុជា ដើម្បីបំរើផលប្រយោជន៍សាធារណៈនិងបំពេញសេចក្តីត្រូវការរបស់សង្គមនិងសេដ្ឋកិច្ចជាតិ។

→ អនុក្រឹត្យនេះមានគោលដៅបង្កើតនិងគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេសនិងបង្កើននូវ បរិយាកាសវិនិយោគដែលអំណោយផលដល់ការធ្វើអោយកាន់តែប្រសើរ នូវផលិតភាពក្នុងការផលិតទំនិញ ការប្រជែងឈ្នះកំណើន សេដ្ឋកិច្ចជាតិជំរុញការនាំចេញ ដោះស្រាយការងារជូនប្រជាជនដើម្បីកាត់បន្តយភាព ក្រីក្រព្រមជាមួយត្នានេះកំនត់អំពីនិតិវិធី និងបទប្បញ្ញត្តិទាំងឡាយទាក់ទងដល់ ការបងើ្កត ការគ្រប់គ្រង សម្រប សម្រួលរាល សកម្មភាពវិនិយោគ និងជំរុញលើកទឹកចិត្ត ដល់ការវិនិយោគរបស់អ្នកអភិវឌ្ឍន៍ តំបន់អ្នកវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេស នៅក្នុងព្រះរាជាណាច ក្រកម្ពុជា។
→ ផ្អែកលើគោលដៅខាងលើនេះរាជរដ្ឋាភិបាលនឹងលើកស្ទួយតំបន់សេដ្ឋកិចពិសេសនៅក្នុង ព្រះរាជាណាចក្រកម្ពុជា។ លក្ខខណ្ឌ ការទទួលបាននូវតម្រូវការអំពីពត៌មាន និងភាពស៊ីចង្វាក់ត្នា ទៅជាមួយនឹងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចុះកន្លងមក។

→ បងើ្កតយន្តការចុះបញ្ជីវិនិយោគ ជាគំរោងវិនិយោគមានលក្ខណៈសម្បតិ្តគ្រប់គ្រាន់នៅខេត្ត – ក្រុង ដែលមានឈ្មោះថា អនុគណៈកម្មការវិនិយោគខេត្ត ក្រុង។

→ មានគោលដៅកំណត់គោលការណ៍ និងលក្ខខណ្ឌតម្រូវទាំងឡាយក្នុងការផ្តល់សិទ្ធិដល់អ្នក វិនិយោគក្នុងការដាក់ បញ្ចាំសម្រាប់ធានានិងការផេ្ទរនូវសិទ្ធិលើការជួលរយៈពេល វែង ឬ សិទ្ធិ លើសម្បទានដីក្នុងរយៈពេលមិនលើសពីរយៈពេលដែលមានកំណត់ក្នុងកិច្ចសន្យាជួលរយៈពេល វែងឬកិច្ចសន្យាសម្បទានដី។

Skip to toolbar