អនុក្រឹត្យលេខ ១៤៨ អនក្រ.បក ចុះថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០០៥ ស្តីពីការបង្កើតនិងការគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស។ – រដ្ឋបាលខេត្តព្រះសីហនុ

អនុក្រឹត្យលេខ ១៤៨ អនក្រ.បក ចុះថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០០៥ ស្តីពីការបង្កើតនិងការគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស។

  • 18

→ អនុក្រឹត្យនេះមានគោលដៅបង្កើតនិងគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេសនិងបង្កើននូវ បរិយាកាសវិនិយោគដែលអំណោយផលដល់ការធ្វើអោយកាន់តែប្រសើរនូវផលិតភាពក្នុងការផលិតទំនិញ ការប្រជែងឈ្នះកំណើន សេដ្ឋកិច្ចជាតិជំរុញការនាំចេញ ដោះស្រាយការងារជូនប្រជាជនដើម្បីកាត់បន្តយភាពក្រីក្រព្រមជាមួយត្នានេះកំនត់អំពីនិតិវិធី និងបទប្បញ្ញត្តិទាំងឡាយទាក់ទងដល់ ការបងើ្កត ការគ្រប់គ្រង សម្របសម្រួលរាល់សកម្មភាពវិនិយោគនិងជំរុញលើកទឹកចិត្តដល់ការវិនិយោគរបស់អ្នកអភិវឌ្ឍន៍ តំបន់អ្នកវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងព្រះរាជាណាច ក្រកម្ពុជា។
→ ផ្អែកលើគោលដៅខាងលើនេះរាជរដ្ឋាភិបាលនឹងលើកស្ទួយតំបន់សេដ្ឋកិចពិសេសនៅក្នុង ព្រះរាជាណាចក្រកម្ពុជា។ លក្ខខណ្ឌការទទួលបាននូវតម្រូវការអំពីពត៌មាន និងភាពស៊ីចង្វាក់ត្នា ទៅជាមួយនឹងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចុះកន្លងមក។

Skip to toolbar