សង្កាត់៤៖ ករណីទី១ -កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង២៣ និង ៥៤នាទី កម្លាំងជំនាញការិយាល័យ នគរបាលប្រឆាំងគ្រឿងញៀន សហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានបង្ក្រាបករណី សមគំនិតក្នុងបទល្មើសជួញដូរគ្រឿងញៀន មួយកន្លែង ដែលបានប្រព្រឹត្តនៅចំណុច ក្រុម២ ភូមិ៤ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ ០១ នាក់ រួមជាមួយវត្ថុតាង និង សម្ភារៈចាប់យកមានដូចខាងក្រោម៖
១ឈ្មោះ សៀម ស្រីមុំ ភេទស្រី ឆ្នាំកំណើត ១៩៩០ ជនជាតិ ខ្មែរ សញ្ជាតិខ្មែរ
ស្រុកកំណើតៈ ខេត្ត កំពត
ទីលំនៅបច្ចុប្បន្នៈ ក្រុម២ ភូមិ៤ សង្កាត់៤ ក្រុង/ខេត្ត ព្រះសីហនុ
មុខរបរៈ មិនពិតប្រាកដ
កម្រិតវប្បធម៌ៈ ថ្នាក់ទី ០៧ (ថ្មី)
លិខិតសំគាល់ខ្លួន ឬ អត្តសញ្ញាណប័ណ្ណៈ គ្មាន
វត្ថុតាងនិងសម្ភារៈចាប់យកបានរួមមាន៖
ថ្នាំញៀនមេតំហ្វេតាមីន (ICE) ចំនួន ០១ កញ្ចប់ ទម្ងន់ ១,២៥ ក្រាម (ទម្ងន់សុទ្ធ)
-ទូរស័ព្ទដៃ មានចំនួន ០១ គ្រឿង
ករណីទី២
-កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង ០៨.០០ នាទី កម្លាំងអធិការនគរបាល
ស្រុកស្ទឹងហាវបានបង្ក្រាបករណី ជួញដូរ នឹង រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន មួយករណី
ដែលបានប្រព្រឹត្តនៅចំណុចក្រុម២០ ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ
ឃាត់ខ្លួនជនសង្ស័យ ០១ នាក់ រួមនឹងវត្ថុតាងរួមមាន ៖
១ឈ្មោះ មាន ផល្លី ភេទប្រុស ឆ្នំាកំណើត ១៦.០៤.១៩៨៩ ជនជាតិ ខ្មែរ សញ្ជាតិខ្មែរ
ស្រុកកំណើតៈ ភូមិធំ ឃុំអង្គររាជ ស្រុកព្រះស្តេច ខេត្តព្រៃវែង
ទីលំនៅបច្ចុប្បន្នៈ ក្រុម៦ ភូមិ២ ឃុំកំពេញ ស្រុកស្ទឹងហាប ខេត្តព្រះសីហនុ
មុខរបរៈ កម្មករធ្យូងថ្ម
កម្រិតវប្បធម៌ៈ ថ្នាក់ទី ៨ (ថ្មី)
អត្តសញ្ញាណបណ្ណៈ គ្មាន
វត្ថុតាងដកហូតរួមមាន៖
ថ្នាំញៀនមេតំហ្វេតាមីន(ICE)ចំនួន ០១ កញ្ចប់ ទម្ងន់ ០.៥៤ ក្រាម(ទម្ងន់សុទ្ធ)
ករណីទី៣
-កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង ២១.០០ នាទី កម្លាំងអធិការនគរបាល
ក្រុងព្រះសីហនុបានបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន មួយករណីដែលបាន
ប្រព្រឹត្តនៅចំណុចក្រុម២១ ភូមិ១ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ ០១ នាក់
រួមនឹងវត្ថុតាងរួមមាន ៖
១ឈ្មោះ ផល រស្មីរតនា ភេទប្រុស ឆ្នំាកំណើត ១៩៨៩ ជនជាតិ ខ្មែរ សញ្ជាតិខ្មែរ
ស្រុកកំណើតៈ សង្កាត់សាមគ្គី ខេត្តកណ្តាល
ទីលំនៅបច្ចុប្បន្នៈ ក្រុម១៧ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ
មុខរបរៈ បកប្រែ
កម្រិតវប្បធម៌ៈ ថ្នាក់ទី ៩ (ថ្មី)
អត្តសញ្ញាណបណ្ណៈ គ្មាន
វត្ថុតាងដកហូតរួមមាន៖
ថ្នាំញៀនមេតំហ្វេតាមីន(ICE)ចំនួន ០១ កញ្ចប់ ទម្ងន់ ០.២៥ ក្រាម(ទម្ងន់សុទ្ធ)
-ទូរស័ព្ទ ០១ គ្រឿង
-ចំពោះករណីខាងលើកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅសាលាដំបូង ខេត្តព្រះសីហនុ ដើម្បីចាត់ការតាមច្បាប់រួចរាល់ហើយ ។ LSP