កម្លាំងចម្រុះរដ្ឋបាលខេត្តព្រះសីហនុ បានចុះអនុវត្តលិខិតលេខ៤៦៦ សជណ ស្តីពីការហាមឃាត់… – រដ្ឋបាលខេត្តព្រះសីហនុ

កម្លាំងចម្រុះរដ្ឋបាលខេត្តព្រះសីហនុ បានចុះអនុវត្តលិខិតលេខ៤៦៦ សជណ ស្តីពីការហាមឃាត់…

  • 4

ខេត្តព្រះសីហនុ៖ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧ រដ្ឋបាលខេត្តព្រះសីហនុ សហការជាមួយនិងកងកម្លាំងប្រដាប់អាវុធ និងមន្ទីរពាក់ព័ន្ធនានាចុះត្រួតពិនិត្យ និងអនុវត្តទៅតាមលិខិតលេខ ៤៦៦ ស.ជ.ណ របស់រដ្ឋបាលខេត្តព្រះសីហនុស្តីពីការហាមឃាត់ ប្រភេទរថយន្តដឹកជញ្ជូនធុនធំ និងធុនធ្ងន់ធ្វើចរារណ៍ក្នុងទីប្រជុំជន ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងលិខិតលេខ ស្តីពី និងការលាងសម្អាតកង់ និងតួររថយន្តដឹកដី មុនចរាចរឡើងផ្លូវជាតិ និងផ្លូវខេត្ត ក្នុងខេត្តព្រះសីហនុដឹកនាំដោយលោក ជាវ វិជ្ជាក់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ។

car-control
នាឱកាសចុះត្រួតពិនិត្យនេះដែរ ក្រុមការងារបានសង្កេតឃើញថា មានរថយន្តធុនធ្ងន់មួយចំនួនបានចតតាមបណ្តាលផ្លូវជាតិ និងផ្លាកហាមមិនអោយចត ដែលប៉ះពាល់ដល់សោភ័ណភាព បរិស្ថាន រំខានដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ រួមទាំងងាយបង្កអោយមានភាពកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ផ្សេងៗ។ ក្នុងឱកាសនោះលោកជាវ វីជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ លោកណុប ហេងប្រធានមន្ទីរសាធារណៈការ លោកស្នងការរងខេត្ត លោកអភិបាលរងក្រុងព្រះសីហនុបាន ឃាត់ម្ចាស់រថយន្ត ដែលបានឈប់គ្មានសណ្តាប់ធ្នាប់ដូចការរៀបរាប់ខាងលើមកអប់រំ និងបានបញ្ជាអោយយករថយន្តចេញជាបន្ទាន់ និងមិនអនុញ្ញាតអោយធ្វើបែបនេះជាបន្តទៀតនោះទេ រួមទាំងបានសាកសួរនូវព័ត៏មានមួយចំនួនដែលពាក់ព័ន្ធនិង សជណរបស់រដ្ឋបាលខេត្តព្រះសីហនុ ថាតើម្ចាស់ក្រុមហ៊ុនរបស់ខ្លួនបានធ្វើការផ្សព្វផ្សាយរឺទេ? បន្ថែមពីលើនេះទៀត ក្រុមការងារក៏បានអញ្ជើញដំណាងក្រុមហ៊ុនដឹកជញ្ជូនទាំងអស់មកសាកសួរ រួមទាំងបានអោយណែនាំទៅដល់បុគ្គលិករបស់ខ្លួនអោយបានជ្រាបពីខ្លឹមសារនៃលិខិតលេខ៤៦៦ សជណ និង លិខិត៥២២ សជណ រួមទាំងបាននែនាំដល់បុគ្គលិកក្រុមហ៊ុនទាំងអស់កុំអោយចតរថយន្តរបស់ខ្លួនតាមទីសារធារណៈដោយគ្មានសណ្តាប់ធ្នាប់។
ជាចុងក្រោយក្រុមការងារក៏បានណែនាំ អប់រំទៅដល់អ្នកប្រកបរបបទិញ លក់ អេតចាយមួយកន្លែងជាប់នឹងផ្លូវជាតិដែលធ្វើអោយប៉ះពាល់ដ៏សោភ័ណ្ឌភាពផ្លូវ និង កន្លែងប៉ះកងរថយន្តមួយកន្លែងដែលជាប់និងផ្លូវដូចគ្នា ដែលធ្វើអោយរថយន្តធុនធ្ងន់ឈប់ចតដែលបង្កអោយមានគ្រោះថ្នាក់នានា។

car-control4

ឆ្លៀតក្នុងឱកាសនេះ រដ្ឋបាលខេត្តព្រះសីហនុសូមធ្វើការអំពាវនាវ និង ណែនាំដល់លោក-លោកស្រីដែលជាម្ចាស់ក្រុមហ៊ុនសហគ្រាសត្រូវផ្គត់ផ្គង់នូវសេវាដឹកជញ្ជូន រថយន្ត រថយន្តដឹកជញ្ជូនធុនធំ និងធុនធ្ងន់គ្រប់ប្រភេទក្នុងទីប្រជុំជនខេត្តព្រះសីហនុ ត្រូវអនុវត្តតាមគោលការណ៍ មានដូចជា៖

ហាមរថយន្តក្រុងដឹកអ្នកដំណើរចកក្រៅចំណត, ហាមរថយន្តដឹកទំនិញធុនធំ(ចាប់ពី១០តោន ឡើងទៅ), និងហាមររថយន្ដដឹកទំនិញធុនធំ(ចាប់ពីទម្ងន់ ៦តោន ដល់១០តោន) និងរថយន្តដឹកទំនិញធុនធ្ងន់(ចាប់ពី១០ ឡើងទៅ) ចូលទីប្រជុំជនក្នុងខេត្តព្រះសីហនុ ចាប់ពីម៉ោង០៥:៣០នាទីព្រឹក ដល់ម៉ោង ១៨:០០ នាទីល្ងាច។ ក្នុងករណីដែលក្រុមហ៊ុនឫសហគ្រាសធុនធំ និងធុនធ្ងន់គ្រប់ប្រភេទនៅតែបន្តសកម្មភាពផ្ទុយទៅនឹងសេចក្តីណែនាំនេះ រដ្ឋបានខេត្តខេត្តព្រះសីហនុនឹងចាត់វិធានការណ៍យ៉ាងម៉ឺងម៉ាត់តាមនីតិវិធីច្បាប់ជាធរមាន។ ហើយរដ្ឋបាលខេត្តព្រះសីហនុ សង្ឃឹមជឿជាក់ថា លោក-លោកស្រី ដែលជាម្ចាស់ក្រុមហ៊ុនសហគ្រាសផ្គត់ផ្គង់សេវាដឹកជញ្ជូនប្រភេទរថយន្តធុនធំ និងធុនធ្ងន់គ្រប់ប្រភេទទាំងអស់ជ្រាប និងអនុវត្តតាមខ្លឹមសារណែនាំខាងលើឱ្យមានប្រសិទ្ធភាព ៕ LSP
(រូបភាព និងអត្ថបទដោយ សម្បត្តិ)

car-control1 car-control2 car-control3 car-control5 car-control6 car-control7 car-control8 car-control9 car-control10 car-control11

Skip to toolbar