ក្រុមប្រឹក្សាខេត្តព្រះសីហនុ បើកកិច្ចប្រជុំសាមញ្ញអាណត្តិទី២ លើកទី៤១ ខេត្តព្រះសីហនុ  – រដ្ឋបាលខេត្តព្រះសីហនុ

ក្រុមប្រឹក្សាខេត្តព្រះសីហនុ បើកកិច្ចប្រជុំសាមញ្ញអាណត្តិទី២ លើកទី៤១ ខេត្តព្រះសីហនុ 

  • 4

សាលាខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧ នៅសាលប្រជុំសាលាខេត្តព្រះសីហនុ ក្រុមប្រឹក្សាខេត្ត បានបើកកិច្ចប្រជុំសាមញ្ញអាណត្តិទី២ លើកទី៤១ ក្រោមអធិបតីភាពឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និង មានការអញ្ជើញចូលរួមពីគណៈអភិបាលរងខេត្ត អភិបាល អភិបាល រងក្រុង ស្រុក តំណាងមន្ទីរ អង្គភាព ស្ថាប័នរដ្ឋពាក់ព័ន្ធនានាក្នុងខេត្ត ដើម្បីពិភាក្សាលទ្ធផលការងារដែលបានអនុវត្តន៍កន្លងមក និងលើកទិសដៅអនុវត្តន៍បន្ត ។

កិច្ចប្រជុំសាមញ្ញលើកទី៤១ របស់ក្រុមប្រឹក្សាខេត្តព្រះ សីហនុ បានពិភាក្សាពិនិត្យ និងអនុម័តលើរបៀបវារៈចំនួន ០៥រួមមាន៖
ទី១. ពិនិត្យ និងអនុម័តសេចក្ដីព្រាងរបៀបវារៈកិច្ចប្រជុំសាមញ្ញលើកទី៤១ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្ត ។ ទី២. ពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៤០ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្ត។ ទី៣. ពិនិត្យ និងអនុម័តរបាយការណ៍ប្រចាំខែកញ្ញា ឆ្នាំ២០១៧ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត (គិតចាប់ពីថ្ងៃទី ២០ ខែសីហា ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧)។ ទី៤. ស្ដាប់របាយការណ៍របស់គណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត ក្នុងនោះមាន:

-គណៈកម្មាធិការពិគ្រោះយោបល់ កិច្ចការស្ត្រីនិងកុមារ
-គណៈកម្មាធិការលទ្ធកម្ម
-គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស
– គណៈកម្មាធិការគ្រប់គ្រងមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សខេត្ត
– គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មខេត្ត ។
ទី៥.បញ្ហាផ្សេងៗ។

concil-meeting
ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុមានប្រសាសន៍ថា ការអនុវត្តការងារកន្លងមកទទួលបានលទ្ធផលល្អតាមភារកិច្ច និងតួនាទីជាបន្តបន្ទាប់ធ្វើឱ្យបទល្មើសនៅក្នុងមូលដ្ឋានមានការថយចុះ រក្សាបាននូវសន្តិសុខ សុវត្ថិភាពសង្គមជូនដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ពិសេសក៏ដូចជាការស្នាក់នៅរបស់នាវឹកកងនាវាកងទ័ពជើងទឹករំដោះប្រជាជនចិននៅខេត្តព្រះសីហនុ ។

concil-meeting8

ឯកឧត្តម ជាម ហ៊ីម បន្តថា ការអនុវត្តរបស់រដ្ឋបាលខេត្តរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ទទួលបានលទ្ធផលល្អ យើងក៏មិនអាចធ្វេសប្រហែស ត្រូវបន្តសកម្មភាពឱ្យកាន់តែមាន ប្រសិទ្ធភាពថែមទៀត និងជំរុញឱ្យមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាអាជ្ញាធរក្រុង ស្រុក ឃុំ-សង្កាត់ បន្តអនុវត្តន៍ការងារបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែល្អ មានតម្លាភាព លប់បំបាត់បាតុភាពអសកម្មផ្សេងៗ ដើម្បីរួមគ្នាធ្វើការអភិវឌ្ឍខេត្តព្រះសីហនុ ឱ្យមានការវិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ស្របតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ០៩ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជា ។

ឯកឧត្តមបញ្ជាក់ថា ខេត្តព្រះសីហនុជាគោលដៅទេសចរណ៍ និងវិនិយោគយ៉ាងសំខាន់ ដែលរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកជាតំបន់សេដ្ឋកិច្ចពហុបំណងធំជាងគេក្នុងប្រទេសកម្ពុជា និងជាតំបន់ប៉ូលសេដ្ឋកិច្ចមួយយ៉ាងសំខាន់ ក្នុង ចំណោមប៉ូលសេដ្ឋកិច្ចទាំងបី នៃព្រះរាជាណាចក្រកម្ពុជា មានរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ៕ LSP

(រូបភាព នឹងអត្ថបទដោយ៖ លោកមុន្នី នឹង សម្បត្តិ)

concil-meeting1 concil-meeting3 concil-meeting2 concil-meeting4 concil-meeting5 concil-meeting6 concil-meeting7 concil-meeting9

Skip to toolbar