បង្រ្កាបករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចឃុំបិតត្រាំង ស្រុកព្រៃនប់ – រដ្ឋបាលខេត្តព្រះសីហនុ

បង្រ្កាបករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចឃុំបិតត្រាំង ស្រុកព្រៃនប់

  • 22

ស្រុកព្រៃនប់ៈ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង១៧ និង០០ នាទី នៅចំណុចក្រុម១៤ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ កម្លាំងជំនាញការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន សហការ ជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុបានបង្រ្កាបករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន មួយកន្លែង ឃាត់ខ្លួនជនសង្ស័យចំនួន ០១ នាក់ ឈ្មោះ ភក្តី ចាងឆាយវីន ភេទប្រុស ឆ្នាំកំណើតៈ ២០០០ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ស្រុកកំណើតៈ ភូមិ០២ សង្កាត់៤ ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ ។ វត្ថុតាងចាប់យកបានរួមមាន៖ ១-ថ្នំាញៀនមេតំហ្វេតាមីនទឹកកក (ICE) ចំនួន ០៩ កញ្ចប់តូច ទម្ងន់ ០.៣៣ ក្រាម (ទម្ងន់សុទ្ធ) ។ បន្ទាប់មក ឈ្មោះ ភក្តី ចាងឆាយវីន បានភ្ញាក់រលឹក និងចូលរួមសហការជាមួយសមត្ថកិច្ច ប្រាប់ទីតាំងបន្ទប់ជួល មេក្លោងជួញដូរគ្រឿងញៀនទើបសមត្ថកិច្ច យើងបន្តធ្វើការបង្ក្រាបមេក្លោងជួញដូរគ្រឿងញៀន ស្ថិតនៅចំណុចភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ហើយជាលទ្ធផលកម្លាំង សមត្ថកិច្ចយើងបានឆែកឆេររកឃើញមានវត្ថុតាង និងបាន ឃាត់ជនសង្ស័យ ០១ នាក់ ដែលមានរាយលំអិតដូចខាងក្រោម៖
១-ឈ្មោះ ឡេង សាន់និត ភេទប្រុស ឆ្នាំកំណើត ១៩៩៤ ជនជាតិ/សញ្ជាតិ ខ្មែរ
ស្រុកកំណើតៈភូមិពោធិ៍អណ្តោក ឃុំរលៀប ស្រុកសំពៅមាស ខេត្តពោធិសាត់
ទីលំនៅបច្ចុប្បន្នៈ ភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
មុខរបរៈ កម្មករគ្រឿងចក្រ
កម្រិតវប្បធម៌ៈ ថ្នាក់ទី ១២ (ថ្មី)
លិខិសំគាល់ខ្លួន ឬ អត្តសញ្ញាណប័ណ្ណ ឬលិខិឆ្លងដែនលេខៈ (គ្មាន)
-ពីបទៈ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
វត្ថុតាងចាប់យកបានរួមមាន៖
ថ្នាំញៀនមេតំហ្វេតាមីនទឹកកក (ICE) ចំនួន ០៥ កញ្ចប់ ទម្ងន់ ៣.១៣ ក្រាម (ទម្ងន់សុទ្ធ)
-ទូរស័ព្ទដែ ចំនួន ០១ គ្រឿង

ចំពោះករណីខាងលើ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូង
ខេត្តព្រះសីហនុ ។TR

drug

Skip to toolbar