រដ្ឋបាលស្រុកស្ទឹងហាវ – រដ្ឋបាលខេត្តព្រះសីហនុ

រដ្ឋបាលស្រុកស្ទឹងហាវ

ស្ថានភាពភូមិសាស្រ្តស្រុកស្ទឹងហាវ៖

ស្រុកស្ទឹងហាវ គឺស្រុកមួយ ក្នុងចំណោមស្រុក/ក្រុងទាំង៤ ដែលមានចំណុះអោយខេត្តព្រះសីហនុ ។ចំងាយផ្លូវជាមធ្យមពីកណ្តាលភូមិទៅសាលាខេត្តមានចំងាយ ២១.៨គីឡូម៉ែត្រ ។
ស្រុកស្ទឹងហាវ មានព្រំប្រទល់ជាប់នឹង ខាងជើងជាប់នឹងស្រុកស្រែងអំបិលខេត្តកោះកុង ខាងត្បូងជាប់នឹងក្រុងព្រះសីហនុ ខាងកើតជាប់នឹងស្រុកព្រៃនប់និងកំពង់សិលា ខាងលិចជាប់នឹងសមុទ្រឆកសមុទ្រកំពង់សោម ។
ស្រុកមានចំនួន ៤ និងបែងចែកជា ១៣ភូមិ មានប្រជាជនសរុបចំនួន ១៧,១៨៨នាក់ ស្រី ៨,៧៩៩នាក់ ស្មើនឹង ៣,៦៥៣គ្រួសារ ។
ស្រុកមានផ្ទៃដីសរុបចំនួន ៣០៨,២៥គីឡូម៉ែត្រក្រឡា ដែលមានគ្រួសារអចិន្ត្រៃយ៍ ៣,៤៤៥គ្រួសារ គ្រួសារស្នាក់នៅបណ្តោះអាសន្ន ២០៧គ្រួសារ គ្រួសារបណ្តោះអាសន្ន២០៨គ្រួសារ ប្រជាពលរដ្ឋសរុប ១៦,៧២២នាក់ ស្រី ៨,៤០៣នាក់ អាយុ១៨ឆ្នាំឡើងមានចំនួន ១១,៥៦៣នាក់ ស្រី ៨,៤០៣នាក់ ។

សាលាស្រុកស្ទឹងហាវ៖

លោក ឆាយ សុគន្ធដា ជាអភិបាលស្រុកស្ទឹងហាវនិងមានអភិបាលរងចំនួន ០៤រូប (ស្រ្តី០១រូប) និងនាយករដ្ឋបាល ០១រូប។

ការិយាល័យចំណុះ៖

  • ការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ ចំនួន ០៥រូប (ស្រី០៣)
  • ការិយាល័យផែនការ និងគាំទ្រឃុំ ចំនួន ០៤រូប (ស្រី០១)
  • ការិយាល័យអន្តរវិស័យ ចំនួន ០៣រូប (ស្រី០១)
  • ការិយាល័យច្រកចេញ-ចូលតែមួយ (មិនទាន់មាន)
  • អង្គភាពលទ្ធកម្ម ចំនួន ០១រូប
  • ស្មៀន ចំនួន ៤រូប (ស្រី០១)។

ល.រ ឈ្មោះ តំណ
1 វិបសាយ កំពុងរៀបចំ….
2  ហ្វេសប៊ុក Facebook

ទំនាក់ទំនងកិច្ចការរដ្ឋបាល៖

លោក ព្រំ វីរៈ មន្រ្តីសាលាស្រុកស្ទឹងហាវ
ទូរស័ព្ទលេខៈ ០៧០ ៧៧ ៣៨ ៦៦ 

ទីតាំងភូមិសាស្រ្តរបស់សាលាស្រុកស្ទឹងហាវ៖

សាលាស្រុកស្ទឹងហាវ ស្ថិតនៅឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ (ចម្ងាយប្រមាណ ២០គីឡូម៉ែត្រពីទីប្រជុំជនខេត្តព្រះសីហនុ)

Skip to toolbar