រដ្ឋបាលស្រុកព្រៃនប់ – រដ្ឋបាលខេត្តព្រះសីហនុ

រដ្ឋបាលស្រុកព្រៃនប់

ស្ថានភាពភូមិសាស្រ្តស្រុកព្រៃនប់៖

ស្រុកព្រៃនប់ ជាស្រុកមួយស្ថិតក្នុងចំណោមក្រុង-ស្រុកទាំងបួនចំណុះឱ្យរដ្ឋបាលខេត្តព្រះសីហនុ។ ស្រុកផៃ្ទដីសរុប ១.១១៤,៣៦គម២ ដែនដីរដ្ឋបាលស្រុកមានឃុំចំនួនៈ ១៤ឃុំនិងមានភូមិចំនួនៈ ៦៥ភូមិ មានប្រជាពលរដ្ឋរស់នៅចំនួន ២១.១៣៩គ្រួសារ មានមនុស្សសរុបៈ១០០.១៥៩នាក់ ក្នុងនោះស្រី្តមានចំនួន ៥០.៦២១នាក់ (ស្រុកមានជនជាតិស្អូចរស់នៅចំនួនៈ ៣២គ្រួសារ មនុស្សសរុបមានចំនួនៈ១២៧នាក់ ស្រីមានចំនួនៈ ៦៨នាក់) មនុស្សអាយុ១៨ឆ្នាំឡើងមានចំនួនៈ ៦៥.១៦៤នាក់ ក្នុងនោះស្រីមានចំនួនៈ ៣២.៨៣៤នាក់ ដង់ស៊ីតេប្រជាពលរដ្ឋមានៈ ៨៩,៣៤នាក់\គម២

សាលាស្រុកស្រុកព្រៃនប់៖

លោក សរ កក្កដា ជាអភិបាលស្រុកព្រៃនប់និងមានអភិបាលរងចំនួន ០៤រូប (ស្រ្តី០១រូប) នាយករដ្ឋបាល ០១រូប (ស្រី) និងនាយករង ០២រូប (ប្រុស)។

ការិយាល័យចំណុះ៖

  1. ការិយាល័យរដ្ឋបាលនិងហិរញ្ញវត្ថុ ចំនួន ០៧រូប (ស្រី០៣)
  2. ការិយាល័យផែនការនិងគាំទ្រឃុំ ចំនួន ០៥រូប (ស្រី០១)
  3. ការិយាល័យអន្តរវិស័យចំនួន ០៥រូប (ស្រី០១)
  4. ការិយាល័យច្រកចេញ-ចូលតែមួយចំនួន ០៥រូប (ស្រី០៣រូប)
  5. អង្គភាពលទ្ធកម្មចំនួន ០១រូប
  6. ស្មៀនចំនួន ១៤រូប (ស្រី០០)។

ល.រ ឈ្មោះ តំណ
1 វិបសាយ កំពុងរៀបចំ….
2  ហ្វេសប៊ុក FaceBook Page

ទំនាក់ទំនងកិច្ចការរដ្ឋបាល៖

លោកស្រី វ៉ាល់ ច័ន្ទវល័ក្ខ ប្រធានការិ.
ទូរស័ព្ទលេខៈ ០១៦ ៩៩០២០៤

ទីតាំងភូមិសាស្រ្តរបស់សាលាស្រុកព្រៃនប់៖

សាលាស្រុកព្រៃនប់ស្ថិតនៅទីប្រជុំជនស្រុកតាមបណ្តោយផ្លូវជាតិលេខ៤ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

 

Skip to toolbar