បង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ – រដ្ឋបាលខេត្តព្រះសីហនុ

បង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ

  • 22

សង្កាត់៣៖ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង ១៩ និង ០០ នាទី កម្លាំងជំនាញ ការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន សហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានបង្ក្រាបករណី  ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន មួយកន្លែងដែលបានប្រព្រឹត្តនៅចំណុចម្តុំឧត្តុនិយម ក្រុម២៤ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ ០១ នាក់ រួមជាមួយវត្ថុតាងនិងសម្ភារៈ
ដូចរាយលំអិតខាងក្រោម៖
១-ឈ្មោះ ភឹម ផល្លា ភេទ ប្រុស ឆ្នាំកំណើត ១៩៧១ ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ
ស្រុកកំណើតៈ ភូមិអូរឬស្សី ឃុំស្រែងខាងត្បូង ស្រុកដងទង់ ខេត្តកំពត
ទីលំនៅបច្ចុប្បន្នៈ ក្រុម២០ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ
មុខរបរៈ រត់តាក់ស៊ី
កម្រិតវប្បធម៌ៈ ថ្នាក់ទី ០៨ (ថ្មី)
 អត្តសញ្ញាណប័ណ្ណៈ គ្មាន
វត្ថុតាងនិងសម្ភារៈចាប់យកបានរួមមាន៖
ថ្នាំញៀនមេតំហ្វេតាមីនទឹកកក (ICE) ចំនួន ០១ កញ្ចប់ ទម្ងន់ ២.៦១ ក្រាម (ទម្ងន់សុទ្ធ)
-ទូរស័ព្ទដៃ ០១ គ្រឿង
-ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន ចំនួន ០១ គ្រឿង
-ថង់សម្រាប់វេចច្រកថ្នាំញៀនមួយចំនួន

ករណីខាងលើនេះកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ចូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនិតិវិធីតាមផ្លូវច្បាប់ ។TR

drug

 

Skip to toolbar