លោក គង់ វិតាណៈ និងមន្រ្តីរាជការ បាននាំយកថវិកាប្រគេនព្រះចៅអធិការវត្តឥន្ទញ្ញាណ (វត្តក្រោម) – រដ្ឋបាលខេត្តព្រះសីហនុ

លោក គង់ វិតាណៈ និងមន្រ្តីរាជការ បាននាំយកថវិកាប្រគេនព្រះចៅអធិការវត្តឥន្ទញ្ញាណ (វត្តក្រោម)

  • 4

ខេត្តព្រះសីហនុ៖ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ និងលោក ម៉មនី ជីវិត នាយកទីចាត់ហិរញ្ញវត្ថុ បានពាំនាំយកនូវថវិការចំនួន១លានរៀល របស់ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ យកទៅប្រគេនទៅដល់ព្រះចៅអធិការវត្តឥន្ទញ្ញាណ (ហៅវត្តក្រោម) ដោយឯកឧត្តមបានឃើញអំពីភាពខ្វះខាតនៅក្នុងការប្រលង នៃពុទ្ធិកវិទ្យាល័យក្នុងរយះពេល៣ថ្ងៃនេះ។

ក្នុងនោះព្រះចៅអធិកាវត្តបានថ្លែងអំណគុណទៅដល់ឯកឧត្តមអភិបាលខេត្តព្រះសីហនុដែលតែងតែយកចិត្តទុកដាក់ចំពោះវិស័យសាសនា និងសុខទុក្ខប្រជារាស្រ្ដគ្រប់មច្ចុដ្ឋាន។ TR

(អត្ថបទ និងរូបភាពដោយ៖ សម្បត្តិ និង សំណាង)

1 2 3 4 5 6

 

 

 

Skip to toolbar