ករណីបង្រ្កាបការជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនមួយកន្លែង នៅសង្កាត់២ – រដ្ឋបាលខេត្តព្រះសីហនុ

ករណីបង្រ្កាបការជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនមួយកន្លែង នៅសង្កាត់២

  • 22

សង្កាត់២៖ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង ២១ និង៤០នាទី កម្លាំងជំនាញការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានបង្ក្រាបករណី ជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនមួយកន្លែង  ដែលបានប្រព្រឹត្តនៅចំណុចក្រុមទី១០ ភូមិ១ សង្កាត់លេខ២ ក្រុងខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ ០៥ នាក់ (ស្រី០១នាក់) រួមជាមួយសម្ភារៈវត្ថុតាងចាប់យកបានដូចរាយលំអិតខាងក្រោម៖

១- ឈ្មោះ ប៉ាត់ វីរះ ភេទប្រុស អាយុ ៣២ ឆ្នាំ ជនជាតិ/ សញ្ជាតិខ្មែរ
ស្រុកកំណើតៈ ខេត្តតាកែវ
ទីលំនៅបច្ចុប្បន្នៈ ក្រុម១០ ភូមិ១ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ
មុខរបរៈ មិនពិតប្រាកដ
កម្រិតវប្បធម៌ៈ ថ្នាក់ទី ០៩ (ថ្មី)
លិខិតសំគាល់ខ្លួន ឬ អត្តសញ្ញាណប័ណ្ណៈ គ្មាន
-ពីបទៈជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
វត្ថុតាងនិងសម្ភារៈចាប់យកបានរួមមាន៖
ថ្នាំញៀនមេតំហ្វេតាមីនទឹកកក (ICE) ចំនួន ០១ កញ្ចប់ ទម្ងន់ ៨.៩០ ក្រាម (ទម្ងន់សុទ្ធ)
ថ្នាំញៀនមេតំហ្វេតាមីនគ្រាប់ (WY) ចំនួន ០២ គ្រាប់ ទម្ងន់ ០.២២ ក្រាម (ទម្ងន់សុទ្ធ)
-កញ្ឆាក្រៀម (រុក្ខជាតិញៀន) ចំនួន ០១ កញ្ចប់ ទម្ងន់ ១.៨២ ក្រាម (ទម្ងន់សុទ្ធ)
-បំពង់កែច្នៃសម្រាប់ជក់ថ្នាំញៀន ចំនួន ០២
-ទូរស័ព្ទដែ ចំនួន ០២ គ្រឿង (ពីរគ្រឿង)

២-ឈ្មោះ ប៉ាត់ ភារម្យ ភេទប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិ/ សញ្ជាតិខ្មែរ
ស្រុកកំណើតៈ សង្កាត់២ ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ
ទីលំនៅបច្ចុប្បន្នៈ ក្រុម១០ ភូមិ១ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ
មុខរបរៈ កសិករ
កម្រិតវប្បធម៌ៈ ថ្នាក់ទី ០៩ (ចាស់)
លិខិតសំគាល់ខ្លួន ឬ អត្តសញ្ញាណប័ណ្ណៈ គ្មាន
-ពីបទៈជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

៣-ឈ្មោះ ចិន រី ភេទស្រី អាយុ ២៣ ឆ្នាំ ជនជាតិ/ សញ្ជាតិខ្មែរ
ស្រុកកំណើតៈ ខេត្តកំពង់ចាម
ទីលំនៅបច្ចុប្បន្នៈ ក្រុម១០ ភូមិ១ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ
មុខរបរៈ ធ្វើការនៅខារ៉ាអូខេ
កម្រិតវប្បធម៌ៈ ថ្នាក់ទី ០៥ (ថ្មី)
លិខិតសំគាល់ខ្លួន ឬ អត្តសញ្ញាណប័ណ្ណៈ គ្មាន
-ពីបទៈប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

៤-ឈ្មោះ ខៀវ សៀប ភេទប្រុស អាយុ ៤១ ឆ្នាំ ជនជាតិ/ សញ្ជាតិខ្មែរ
ស្រុកកំណើតៈ សង្កាត់៤ ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ
ទីលំនៅបច្ចុប្បន្នៈ ភូមិព្រៃនប់២ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
មុខរបរៈ កសិករ
កម្រិតវប្បធម៌ៈ ថ្នាក់ទី ១២ (ចាស់)
លិខិតសំគាល់ខ្លួន ឬ អត្តសញ្ញាណប័ណ្ណៈ គ្មាន
-ពីបទៈប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
សម្ភារៈចាប់យកបានរួមមាន៖
-ទូរស័ព្ទដែ ចំនួន ០១ គ្រឿង (មួយគ្រឿង)

៥-ឈ្មោះ ហេង តារ៉ា ភេទប្រុស អាយុ ៤០ ឆ្នាំ ជនជាតិ/ សញ្ជាតិខ្មែរ
ស្រុកកំណើតៈ ខេត្តតាកែវ
ទីលំនៅបច្ចុប្បន្នៈ ក្រុម១០ ភូមិ១ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ
មុខរបរៈ មិនពិតប្រាកដ
កម្រិតវប្បធម៌ៈ ថ្នាក់ទី ០៨ (ចាស់)
លិខិតសំគាល់ខ្លួន ឬ អត្តសញ្ញាណប័ណ្ណៈ គ្មាន
-ពីបទៈប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ករណីខាងលើនេះកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ចូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនិតិវិធីតាមផ្លូវច្បាប់ ៕ TR

#រដ្ឋបាលខេត្តព្រះសីហនុ#ទប់ស្កាត់រាល់អំពើល្មើសច្បាប់នានាក្នុងខេត្ត
drug11 drug22 drug33 drug44 drug55 drug66 drug77 drug88

Skip to toolbar