ករណីសម្រួលឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន មួយកន្លែង នៅឃុំ… – រដ្ឋបាលខេត្តព្រះសីហនុ

ករណីសម្រួលឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន មួយកន្លែង នៅឃុំ…

  • 22

ស្រុកព្រៃនប់៖ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង ១៧ និង០០នាទី កម្លាំងអធិការដ្ឋាននគរ បាលស្រុកព្រៃនប់ បានចុះអនុវត្ត ដីកាបង្គាប់ឲ្យនាំខ្លួន លេខៈ៩០តព/១៧ ចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ និងដីកាចាប់ខ្លួនលេខ ១០៥ ដ.ច.ខ/១៧ ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ របស់លោក តាក់ គឹមសៀ ករណី សម្រួលឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន មួយកន្លែង ដែលបានប្រព្រឹត្តនៅភូមិបឹង តាព្រហ្ម ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ ០១ នាក់ ដូចខាងក្រោម៖
១-ឈ្មោះ ប៉ូល វីដេត ហៅក្រៅយក្ស ភេទប្រុស ឆ្នាំកំណើត ១៩៩៩ ជនជាតិ ខ្មែរ សញ្ជាតិខ្មែរ
-ស្រុកកំណើតៈ ភូមិ/សង្កាត់ទួលទទឹង ខណ្ឌព្រៃនប់ ក្រុងព្រះសីហនុ
-ទីលំនៅបច្ចុប្បន្នៈ ភូមិ/ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
-មុខរបរៈ មិនពិតប្រាកដ
-កម្រិតវប្បធម៌ៈ គ្មាន
-លិខិតសំគាល់ខ្លូន ឬ អត្តសញ្ញាណប័ណ្ណៈ (គ្មាន)
-ពីបទៈសម្រួលឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ករណីខាងលើនេះកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ចូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនិតិវិធីតាមផ្លូវច្បាប់ ។TR

d1 d2 d3

 

Skip to toolbar