ករណីរើសកាបូបមួយនៅលើវាលខ្សាច់នៅលើកោះរ៉ុង ពេលបើកមើលសុទ្ធជាគ្រឿងញៀន… – រដ្ឋបាលខេត្តព្រះសីហនុ

ករណីរើសកាបូបមួយនៅលើវាលខ្សាច់នៅលើកោះរ៉ុង ពេលបើកមើលសុទ្ធជាគ្រឿងញៀន…

  • 22

ខេត្តព្រះសីហនុ៖ យោងតាមការបំភ្លឺពីប្រជាពលរដ្ឋ ឈ្មោះសាន់ ប៊ុនសាន បានឲ្យដឹងថា នៅវេលាម៉ោង០០ និង០០នាទី គាត់បានដើររកក្តាមតាមឆ្នេរជិតផែឡទឹកត្រី  ក៍បានឃើញកាបូបមួយពណ៌លឿងឆ្នូតសរនៅលើវាលខ្សាច់ គាត់ក៍បានរើសយកមកមើល ហើយបានឃើញខ្លងពណ៌លឿងនៅក្នុងកាបូបនោះ គាត់ក៍បើកមើល ស្រាបតែឃើញមានកញ្ចប់ថង់ប្លាស្ទូីកពណ៌សរតូចៗជាច្រើននៅក្នុងខ្លងដាក់ផ្សៅតូចៗ នោះ ហើយនៅជុំវិញនោះពុំមានមនុស្សទេ គាត់ក៍បានរើសយកមកទុក លុះស្អែកលើងម៉ោងប្រហែលជា4រសៀលទើបគាត់យកមកប្រគល់ឲ្យឈ្មោះថុល ជានាយកទីចាត់ការអន្តរវិស័យខេត្ត ប្រចាំនៅសង្កាត់កោះរ៉ុង ហើយឈ្មោះថុលក៍បានហៅខាងប៉ុស្តិ៍មកចូលរួមពិនិត្យទាំងអស់គ្នា បានដាក់ការសង្សយ័ថាជាថ្នាំញៀន ពេលនោះឈ្មោះថុល និងរូបគាត់ក៍បានប្រគល់សម្ភារៈទាំងនេះឲ្យទៅនាយរងប៉ុសិ៍្ត លោក អនុសេនីយ៍ទោ សេង សីហា ដើម្បីរក្សារទុកឲ្យខាងជុំនាញត្រួតពិនិត្យ។

យោងតាមការសន្និដ្ឋានរបស់លោកអ/ទោ សេង សីហា បានឲ្យដឹងថា នៅចម្ងាយប្រហែលជា01គីឡូមម៉ែត្រ ពីកន្លែងរើសសម្ភារៈនេះ មានកន្លែងបោះតង់ស្នាក់នៅភ្ញៀវបរទេស ដូច្នេះសម្ភារះនេះ ប្រហែលជាគេយកមកក្នុងបំណងលក់ឲ្យភ្ញៀវទាំងនេះ ។ ក្រោយមកកម្លាំងជំនាញបានធ្វើតេស្តទៅលើម្សៅក្រាមពណ៍ស សង្ស័យជាសារធាតុញៀន ជាលទ្ធផលគឺពិតជាប្រភេទថ្នាំញៀនមេតំហ្វេតាមីនទឹកកកពិតប្រាកដមែន។

វត្ថុតាងនិងសម្ភារៈរួមមាន៖
-ថ្នាំញៀនមេតំហ្វេតាមីនទឹកកក (ICE) ចំនួន ១០៣ កញ្ចប់តូច
-កាបូបស្ពាយ ចំនួន ០១។ ករណីខាងលើកម្លាំងជំនាញ កំពុងបន្តរនីតិវិធី និងស្រាវជ្រាវ ដើម្បីឈានដល់ការឃាត់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោស តាមផ្លូវច្បាប់ ។TR

drug

Skip to toolbar