គណៈប្រតិភូតខេត្តបាក់លៀវ-វៀតណាម អញ្ជើញចូលជួបសម្តែងការគួរសម ជាមួយឯកឧត្តមអភិបាលខេត្ត – រដ្ឋបាលខេត្តព្រះសីហនុ

គណៈប្រតិភូតខេត្តបាក់លៀវ-វៀតណាម អញ្ជើញចូលជួបសម្តែងការគួរសម ជាមួយឯកឧត្តមអភិបាលខេត្ត

  • 4

ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃទី ១២ ខែមេសា ឆ្នាំ២០១៧ គណៈប្រតិភូតខេត្តបាក់ លៀវ នៃប្រទេសវៀតណាម បានចូលសួរសុខទុក្ខ សម្តែងការគួរសម និងជូនពរសម្រាប់ឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចំពោះ ឯកឧត្តម យន្ដ មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។

ឯកឧត្តម យន្ដ មីន អភិបាលខេត្តព្រះសីហនុ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគណៈប្រតិភូតខេត្តបាក់ លៀវ នៃប្រទេសវៀតណាម ស្របពេលនោះ ឯកឧត្តមខេត្ត បាក់ លៀវ និងថ្នាក់ដឹកនាំរួមដំណើរ ក៏បានប្រសិទ្ធពរជ័យ បវរមហាប្រសើរ ចូលមានដល់ ឯកឧត្តម អភិបាលខេត្ត មន្ដ្រីរាជការ ប្រជាពលរដ្ឋខេត្តផងដែរ។

ជាកិច្ចបញ្ចប់ ឯកឧត្តម យន្ដ មីន បានថ្លែងអំណរអរគុណចំពោះគណៈប្រតិភូតខេត្ត បាក់ លៀវ និងបានជូនវត្ថុអនុស្សាវរីយ៍គ្នាទៅវិញទៅមកក្នុងភាតរៈ៕ TR

%e1%9e%94%e1%9e%b6%e1%9e%80%e1%9e%9b%e1%9e%b8%e1%9e%9c %e1%9e%94%e1%9e%b6%e1%9e%80%e1%9e%9b%e1%9e%b8%e1%9e%9c1 %e1%9e%94%e1%9e%b6%e1%9e%80%e1%9e%9b%e1%9e%b8%e1%9e%9c2 %e1%9e%94%e1%9e%b6%e1%9e%80%e1%9e%9b%e1%9e%b8%e1%9e%9c3 %e1%9e%94%e1%9e%b6%e1%9e%80%e1%9e%9b%e1%9e%b8%e1%9e%9c4 %e1%9e%94%e1%9e%b6%e1%9e%80%e1%9e%9b%e1%9e%b8%e1%9e%9c5 %e1%9e%94%e1%9e%b6%e1%9e%80%e1%9e%9b%e1%9e%b8%e1%9e%9c6 %e1%9e%94%e1%9e%b6%e1%9e%80%e1%9e%9b%e1%9e%b8%e1%9e%9c7 %e1%9e%94%e1%9e%b6%e1%9e%80%e1%9e%9b%e1%9e%b8%e1%9e%9c8

 

Skip to toolbar