ឯកឧត្តម អភិបាលខេត្ត ដឹកនាំប្រតិភូសួរសុខទុក្ខកងទ័ព នៅព្រំដែនកម្ពុជា-ថៃ ទិសខេត្តកោះកុង – រដ្ឋបាលខេត្តព្រះសីហនុ

ឯកឧត្តម អភិបាលខេត្ត ដឹកនាំប្រតិភូសួរសុខទុក្ខកងទ័ព នៅព្រំដែនកម្ពុជា-ថៃ ទិសខេត្តកោះកុង

  • 4

កោះកុង៖ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនឹងឈានចូលមកដល់ចាប់ពីថ្ងៃ ៣ដល់ថ្ងៃ៥រោច ខែ ចែត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៤ ១៥និង១៦ ខែមេសា ឆ្នាំ២០១៧ ខាងមុខនេះ នាព្រឹកថ្ងៃទី ១០ ខែមេសា ឆ្នាំ២០១៧ នៅទីបញ្ជាការ យុទ្ធភូមិភាគ ៣ ទិសខេត្តកោះកុង ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ ព្រមទាំង ឯកឧត្តម និងលោក ជំទាវ ក្រុមប្រឹក្សាខេត្ត បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញសួរសុខទុក្ខ និង នាំយកអំណោយមានគ្រឿង ឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ និង ថវិកាទៅឧបត្ថម្ភដល់ កងយោធពលខេមរៈភូមិន្ទ អង្គភាពតំបន់ប្រតិបត្តិការសឹករង ខេត្តកោះកុង ដែលកំពង់ឈរជើងប្រចាំការ ការពារនៅព្រំដែនកម្ពុជា ថៃ ទិសខេត្តកោះកុង ។

លោកវរៈសេនីយ៏ទោ រ៉ម មុន្នីសុផា មេបញ្ជាការកងវរៈសេនាតូចការពារព្រំដែន៣០៣ជួរមុខចំណុចភ្នំ តាមីន ស្ថិតក្នុងទឹកដីខេត្តកោះកុង មានប្រសាសន៏សម្តែងនូវអំណរគុណដ៏រីករាយរីករាយជូនចំពោះ ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រប់ស្ថាប័ននិងប្រជាពលរដ្ឋ ក្នុងខេត្តព្រះសីហនុ តាមរយៈឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ ដែលបាននាំយកអំណោយមកឧត្តម្ភចែកជូន ដល់នាយទាហាន នាយទាហានរង ពលទាហាន និងក្រុមគ្រួសារកងទ័ពទាំងអស់ ក្នុងខេត្តកោះកុង ដែលកំពុងបំពេញបេសកម្មការពារបូរណភាពទឹកដី ក្នុងកាលៈទេសៈ ដែលអាកាសធាតុក្តៅ ត្រជាក់ និង មានភ្លៀងធ្លាក់កក់ខែ ផងនោះ កាយវិការនេះបើទោះបីជាជួបឧបសគ្គ លំបាកយ៉ាងណាក្តី ក៏កង យោធពលខេមរៈភូមិន្ទគ្រប់រូបប្តេជ្ញាការពារព្រំដែនសីមាមិនអោយមានការរំលោភឈ្លានពានពីបច្ចាមិត្តបានឡើយ ។

មានប្រសាសន៏សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម យន្ត មីន បានពាំនាំនូវការផ្តាំផ្ញើរសាកសួរ សុខទុក្ខ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជូនចំពោះកងទ័ពការពារ ព្រំដែន និង បានបញ្ជាក់ថា មន្ត្រី រាជការ កងកម្លាំងប្រដាប់អាវុធ និង ប្រជាពលរដ្ឋទាំងអស់នៅ ក្នុងខេត្តព្រះសីហនុ នៅបន្តជួយ ឧបត្ថម្ភ ទាំងសំភារៈ និងស្មារតីជូនចំពោះវីរៈកងទ័ពគ្រប់រូប ជាបន្តបន្ទាប់ទៀត ហើយសំរាប់ ការសាកសួរ សុខទុក្ខលើកនេះ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានឧបត្ថម្ភដល់កងទ័ពអង្គភាព តំបន់ ប្រតិបត្តិការសឹកខេត្ត កងទ័ពនៅទីបញ្ជាការផ្នែកទីបញ្ជាការសឹករងស្រុក មណ្ឌល សីមា និង ទីបញ្ជាការកងវរៈសេនាតូចការពារព្រំដែន៣០៣ជួរមុខចំណុចភ្នំ តាមីន ខេត្តកោះកុង រួមមាន ថវិកាចំនួនជាង ៤០លានរៀល និងគ្រឿងឧបភោគ បរិភោគ ផងដែរ៕TR

%e1%9e%9f%e1%9e%bd%e1%9e%9a%e1%9e%9f%e1%9e%bb%e1%9e%81%e1%9e%91%e1%9e%bb%e1%9e%80%e1%9f%92%e1%9e%81%e1%9e%80%e1%9e%84%e1%9e%91%e1%9f%90%e1%9e%96-%e1%9e%80%e1%9f%84%e1%9f%87%e1%9e%80%e1%9e%bb%e1%9e%84 %e1%9e%9f%e1%9e%bd%e1%9e%9a%e1%9e%9f%e1%9e%bb%e1%9e%81%e1%9e%91%e1%9e%bb%e1%9e%80%e1%9f%92%e1%9e%81%e1%9e%80%e1%9e%84%e1%9e%91%e1%9f%90%e1%9e%96-%e1%9e%80%e1%9f%84%e1%9f%87%e1%9e%80%e1%9e%bb%e1%9e%84 %e1%9e%9f%e1%9e%bd%e1%9e%9a%e1%9e%9f%e1%9e%bb%e1%9e%81%e1%9e%91%e1%9e%bb%e1%9e%80%e1%9f%92%e1%9e%81%e1%9e%80%e1%9e%84%e1%9e%91%e1%9f%90%e1%9e%96-%e1%9e%80%e1%9f%84%e1%9f%87%e1%9e%80%e1%9e%bb%e1%9e%84 %e1%9e%9f%e1%9e%bd%e1%9e%9a%e1%9e%9f%e1%9e%bb%e1%9e%81%e1%9e%91%e1%9e%bb%e1%9e%80%e1%9f%92%e1%9e%81%e1%9e%80%e1%9e%84%e1%9e%91%e1%9f%90%e1%9e%96-%e1%9e%80%e1%9f%84%e1%9f%87%e1%9e%80%e1%9e%bb%e1%9e%84 %e1%9e%9f%e1%9e%bd%e1%9e%9a%e1%9e%9f%e1%9e%bb%e1%9e%81%e1%9e%91%e1%9e%bb%e1%9e%80%e1%9f%92%e1%9e%81%e1%9e%80%e1%9e%84%e1%9e%91%e1%9f%90%e1%9e%96-%e1%9e%80%e1%9f%84%e1%9f%87%e1%9e%80%e1%9e%bb%e1%9e%84

 

Skip to toolbar