បង្រ្កាបករណីជួញដូរគ្រឿងញៀន នៅឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ – រដ្ឋបាលខេត្តព្រះសីហនុ

បង្រ្កាបករណីជួញដូរគ្រឿងញៀន នៅឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ

  • 22

ស្រុកស្ទឹងហាវ៖ វេលាម៉ោង២០:៣០នាទី កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ កំលាំងការិយាល័យបទល្មើសគ្រឿងញៀន នៃមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថ ខេត្តព្រះសីហនុ បានបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន  មួយករណីដែលបានប្រព្រឹត្ត នៅចំណុចក្រុមទី០១ ភូមិ០២ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យចំនួន ០៤ នាក់ និងវត្ថុតាងរួមមាន៖
១/ ឈ្មោះ មឿន សុជាតិ ភេទប្រុស ឆ្នាំកំណើត១៩៨៧ ជនជាតិខ្មែរ សញ្ជាតិខ្មែរ
-ទីកន្លែងកំណើតៈ ភូមិចំបក់ ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
-ទីលំនៅបច្ចុប្បន្នៈ ភូមិ០១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
-មុខរបររត់ម៉ូតូឌុប
-កំរិតវប្បធម៌ ថ្នាក់ទី៧
-អត្តសញ្ញាណប័ណ្ណ (គ្មាន)
-ពីបទៈ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
២/ ឈ្មោះ យិន ភឿន ភេទប្រុស ឆ្នាំកំណើត១៩៩០ ជនជាតិខ្មែរ សញ្ជាតិខ្មែរ
-ទីកន្លែងកំណើតៈ ក្រុម០១ ភូមិ០១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
-ទីលំនៅបច្ចុប្បន្នៈ ក្រុម០១ ភូមិ០១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
-មុខរបរកម្មករ
-កំរិតវប្បធម៌ (គ្មាន)
-អត្តសញ្ញាណប័ណ្ណ (គ្មាន)
-ពីបទៈ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
៣/ ឈ្មោះ អ៊ឹម សម្បត្តិ ភេទប្រុស ឆ្នាំកំណើត១៩៨១ ជនជាតិខ្មែរ សញ្ជាតិខ្មែរ
-ទីកន្លែងកំណើតៈ ក្រុម០១ ភូមិ០៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។
-ទីលំនៅបច្ចុប្បន្នៈ ក្រុម០១ ភូមិ០៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។
-មុខរបរចុងភៅ
-កំរិតវប្បធម៌ ថ្នាក់ទី៧
-អត្តសញ្ញាណប័ណ្ណ (គ្មាន)
-ពីបទៈ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
៤/ ឈ្មោះ នូ បូរ៉ា ភេទប្រុស ឆ្នាំកំណើត១៩៨៨ ជនជាតិខ្មែរ សញ្ជាតិខ្មែរ
-ទីកន្លែងកំណើតៈ ក្រុម០២ ភូមិ០២ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។
-ទីលំនៅបច្ចុប្បន្នៈ ក្រុម០២ ភូមិ០២ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។
-មុខរបរមិនពិតប្រាកដ
-កំរិតវប្បធម៌ ថ្នាក់ទី១២
-អត្តសញ្ញាណប័ណ្ណ គ្មាន
-ពីបទៈ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
វត្ថុតាងចាប់យករួមមានៈ
១/ ថ្នាំញៀនមេតំហ្វេតាមីនទឹកកក (ICE) ចំនួន ០១ កញ្ចប់ ស្មើនឹង ១,៣០ ក្រាម (ទម្ងន់សុទ្ធ) ។
២/ ដបសម្រាប់ជក់ថ្នាំញៀនចំនួន ០១
៣/ ដែកកេះចំនួន ០៤
៤/ ទូរស័ព្ទដៃចំនួន ០៣ គ្រឿង
៥/ ម៉ូតូចំនួន ០១ គ្រឿង
៦/ ប្រាក់រៀលចំនួន១០០.០០០រៀល
៧/ ប្រាក់ដុល្លាចំនួន ៥ ដុល្លា
៨/ នាឡិកាដៃចំនួន ០២ គ្រឿង
-ជនសង្ស័យទាំង០៤នាក់ ត្រូវបានកសាងសំណុំរឿងបញ្ជូនខ្លួន ទៅសាលាដំបូង ខេត្តព្រះសីហនុ ។

drug drug1

 

Skip to toolbar