ការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានបង្រ្កាបករណីជួញដូរសារធាតុញៀន នៅសង្កាត់៤ – រដ្ឋបាលខេត្តព្រះសីហនុ

ការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានបង្រ្កាបករណីជួញដូរសារធាតុញៀន នៅសង្កាត់៤

  • 22

ព្រះសីហនុ៖ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧ ការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនសហការជាមួយនគរបាលប៉ុស្ត៍សង្កាត់លេខ៤ បានបង្រ្កាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន មួយករណីដែលបានប្រព្រឹត្តនៅចំណុចក្រុម១២ ភូមិ៣ សង្កាត់៤ ក្រុង- ខេត្តព្រះសីហនុ ឃាត់ខ្លយនជនសង្ស័យ ចំនួន ០២ នាក់ រួមនឹង វត្ថុតាងដែលមានដូចខាងក្រោម៖

១-ឈ្មោះ សុខ សូហៃ ភេទប្រុស ឆ្នាំកំណើត ១៩៩៩ ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ
-ស្រុកកំណើតៈ ភូមិពពេ ឃុំត្រពាំព្រីង ស្រុកត្រាំកក់ ខេត្តតាកែវ
-ទីលំនៅបច្ចុប្បន្នៈ ផ្ទះជួលអូរបែកក្អម ខណ្ឌទួលគោក រាជធានីភ្នំពេ
-មុខរបរៈ មិនពិតប្រាកដ
-កម្រិតវប្បធម៌ៈ ថ្នាក់ទី ៩ (ថ្មី)
-អត្តសញ្ញាណបណ្ណ ឬ លិខិតសម្គាល់ខ្លួនៈ គ្មាន

២-ឈ្មោះ មឿន កំសាន្ត ភេទប្រុស ឆ្នាំកំណើត ១៩៩៦ ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ
-ស្រុកកំណើតៈ ភូមិមេម៉ាង ឃុំមេម៉ាង ស្រុកព្រៃឈរ ខេត្តកំពង់ចាម
-ទីលំនៅបច្ចុប្បន្នៈ ផ្ទះជួលអូរបែកក្អម ខណ្ឌទួលគោក រាជធានីភ្នំពេញ
-មុខរបរៈ មិនពិតប្រាកដ
-កម្រិតវប្បធម៌ៈ ថ្នាក់ទី ៦ (ថ្មី)
-អត្តសញ្ញាណបណ្ណ ឬ លិខិតសម្គាល់ខ្លួនៈ គ្មាន

វត្ថុតាងដកហូតរួមមាន៖
-ថ្នាំញៀនមេតំហ្វេតាមីន (ICE) ចំនួន ០១ កញ្ចប់ ទម្ងន់ ១.៤៨ ក្រាម (ទម្ងន់សុទ្ធ)

ចំពោះករណីទាំងពីរខាងលើកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូង ខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

drug

 

Skip to toolbar