ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ុល សារឿន អញ្ជើញមកសំណេះសំណាលសួរសុខទុក្ខ នាយនាវី នាយនាវីរង ពលនាវិក មូលដ្ឋានសមុទ្ររាម – រដ្ឋបាលខេត្តព្រះសីហនុ

ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ុល សារឿន អញ្ជើញមកសំណេះសំណាលសួរសុខទុក្ខ នាយនាវី នាយនាវីរង ពលនាវិក មូលដ្ឋានសមុទ្ររាម

  • 4

រាម៖ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ដឹកនាំគណៈប្រតិភូអញ្ជើញមកសំណេះសំណាលសួរសុខទុក្ខ នាយនាវី នាយនាវីរង ពលនាវិក មូលដ្ឋានសមុទ្ររាម ក្នុងឱកាសបុណ្យចូល ឆ្នាំថ្មីប្រពៃណីជាតិ  ឆ្នាំរការ នព្វស័ក ព.ស.២៥៦១ គ.ស.២០១៧។

ក្នុងឱកាសនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានផ្តល់កិត្តិយសបំពាក់ឋានន្តរសក្តិថ្នាក់ឧត្តមនាវីត្រី ជូននាយនាវី ចំនួន៤រូប ប្រកាសផ្លា់សប្តូរតួនាទីចំនួន១រូប និងបំពាក់គ្រឿងឥស្សរិយយសចំនួន៧រូប ព្រមទាំងបាននាំយកនូអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូននាយនាវី នាយនាវីរង ពលនាវិក មូលដ្ឋានសមុទ្ររួមមាន÷ ថវិកាចំនួន ១៨.៩១០.០០០រៀល(ដប់ប្រាំបីលានប្រាំបួនសែនមួយម៉ឺនរៀល) មីកញ្ចប់ចំនួន១០១កេះ ស្រាបៀរ១០៤កេះ ទឹកក្រូច១២០កេះ អង្ករចំនួន៥តោន ឧបត្ថម្ភគិលានដ្ឋានមូលដ្ឋានសមុទ្រ ថវិកាចំនួន១លានរៀល ឃីត២០កញ្ចប់ និងថវិកា២ម៉ឺនរៀល សម្រាប់ជូនអ្នកជម្ងឺសម្រាកព្យាបាលនៅក្នុងគិលានដ្ឋានផងដែរ។TR រូបថត និងអត្ថបទ: មូលដ្ឋានសមុទ្ររាម

26-11 26-22 26-33 26-44 26-55

 

Skip to toolbar