ម្លាំងជំនាញនគរបាលប្រឆាំងគ្រឿងញៀន សហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលក្រុង បង្រ្កាបករណីគ្រឿងញៀន ក្រុម៥ ភូមិ១ សង្កាត់លេខ៤ – រដ្ឋបាលខេត្តព្រះសីហនុ

ម្លាំងជំនាញនគរបាលប្រឆាំងគ្រឿងញៀន សហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលក្រុង បង្រ្កាបករណីគ្រឿងញៀន ក្រុម៥ ភូមិ១ សង្កាត់លេខ៤

  • 4

ព្រះសីហនុ៖ កាលពីថ្ងៃទី១៩ ខែ មីនា ឆ្នាំ ២០១៧ វេលាម៉ោង ២០ និង ៤០ នាទី កម្លាំងជំនាញនគរបាលប្រឆាំងគ្រឿងញៀន សហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានបង្រ្កាប ករណីគ្រឿងញៀន មួយកន្លែង ដែលបានប្រព្រឹត្តនៅចំណុច  ( មុខផ្សារលើ ) ក្រុម៥ ភូមិ១ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យរួមជាមួយវត្ថុតាងចាប់យកដូចខាងក្រោម៖
១.ឈ្មោះ ជា ទ្បាយ ភេទប្រុស ឆ្នាំកំណើត ១៩៨៨ ជនជាតិខ្មែរ
-ស្រុកកំណើ់តៈ ភូមិ-ឃុំ អូរមួយ ស្រុកសង្កែ ខេត្តបាត់ដំបង
-ទីលំនៅបច្ចុប្បន្នៈ ក្រោយភ្នំមាស សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ
-លិខិតសម្គាល់ខ្លួនៈ ឬ អត្តសញ្ញាណបណ្ណ័ៈ គ្មាន
-មុខរបរៈ មិនពិតប្រាកដ
-កម្រិតវប្បធម៌ៈ គ្មាន
-លិខិតសម្គាល់ខ្លួនៈ ឬ អត្តសញ្ញាណបណ្ណ័ៈ គ្មាន
-ពីបទៈកាន់កាប់-រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន
វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនមេតំហ្វេតាមីនទឹកកក (ICE) ចំនួន ០១ កញ្ចប់ ទម្ងន់ ០.១៨ ក្រាម (ទម្ងន់សុទ្ធ)
-ទូរស័ព្ទដៃ ចំនួន ០១ គ្រឿង

ចំពោះករណីខាងលើ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់ ។

drug

 

 

Skip to toolbar