កំលាំងការិយាល័យបទល្មើសគ្រឿងញៀន នៃមន្ទីរយុត្តិធម៌ និងកម្លាំងចំរុះខេត្ត បានបង្រ្កាបករណីគ្រឿងញៀន នៅឃុំកែវផុស ស្រុកស្ទឹងហាវ – រដ្ឋបាលខេត្តព្រះសីហនុ

កំលាំងការិយាល័យបទល្មើសគ្រឿងញៀន នៃមន្ទីរយុត្តិធម៌ និងកម្លាំងចំរុះខេត្ត បានបង្រ្កាបករណីគ្រឿងញៀន នៅឃុំកែវផុស ស្រុកស្ទឹងហាវ

  • 14

កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង១៥:០០នាទី កំលាំងការិយាល័យបទល្មើសគ្រឿងញៀន នៃមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថ ខេត្តព្រះសីហនុ សហការណ៍ជាមួយ កម្លាំងកងរាជអាវុធហត្ថ ស្នាក់ការសន្តិសុខកែវផុស ចំនួន១០នាក់ ដឹកនាំដោយ លោកវរសេនីយ៍ត្រី ឡុង គឹមហួរ នាយការិយាល័យបានបង្ក្រាប ករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន មួយករណី ដែលបានប្រព្រឹត្តនៅ
ចំណុចភូមិកែវផុស ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់និងវត្ថុតាង រួមមាន៖

១/ ឈ្មោះ តុក ហេង ភេទប្រុស ឆ្នាំកំណើត១៩៩៦ ជនជាតិខ្មែរ សញ្ជាតិខ្មែរ
-ទីកន្លែងកំណើតៈ ភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
-ទីលំនៅបច្ចុប្បន្នៈ ភូមិកែវផុស ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។
-មុខរបរកម្មករកំពង់ផែ កែវផុស
-កំរិតវប្បធម៌ ថ្នាក់ទី៩
-អត្តសញ្ញាណប័ណ្ណ គ្មាន
-ពីបទៈ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
២/ ឈ្មោះ ស សាវឿន ភេទប្រុស ឆ្នាំកំណើត១៩៩២ ជនជាតិខ្មែរ សញ្ជាតិខ្មែរ
-ទីកន្លែងកំណើតៈ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
-ទីលំនៅបច្ចុប្បន្នៈ ភូមិកែវផុស ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។
-មុខរបរកម្មករកំពង់ផែ កែវផុស
-កំរិតវប្បធម៌ ថ្នាក់ទី៥
-អត្តសញ្ញាណប័ណ្ណ គ្មាន
-ពីបទៈ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
៣/ ឈ្មោះ ថោង សារុន ភេទប្រុស ឆ្នាំកំណើត១៩៨៤ ជនជាតិខ្មែរ សញ្ជាតិខ្មែរ
-ទីកន្លែងកំណើតៈ ភូមិស្រះវង់ ឃុំ-ស្រុកស្វាយរៀង ខេត្តស្វាយរៀង ។
-ទីលំនៅបច្ចុប្បន្នៈ ភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។
-មុខរបរកម្មករកំពង់ផែ កែវផុស
-កំរិតវប្បធម៌ ថ្នាក់ទី១០
-អត្តសញ្ញាណប័ណ្ណ គ្មាន
-ពីបទៈ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
៤/ ឈ្មោះ ហ៊ំ ប៊ុនធឿន ភេទប្រុស ឆ្នាំកំណើត១៩៨៩ ជនជាតិខ្មែរ សញ្ជាតិខ្មែរ
-ទីកន្លែងកំណើតៈ ភូមិសហគ្រាន់ ឃុំចំការអណ្ដូង ស្រុកចំការលើ ខេត្តកំពង់ចាម ។
-ទីលំនៅបច្ចុប្បន្នៈ ភូមិចំការក្រូច ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។
-មុខរបរកម្មករកំពង់ផែ កែវផុស
-កំរិតវប្បធម៌ ថ្នាក់ទី៤
-អត្តសញ្ញាណប័ណ្ណ គ្មាន
-ពីបទៈ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
៥/ ឈ្មោះ សុវ៉ាត សីហា ភេទប្រុស ឆ្នាំកំណើត១៩៩៩ ជនជាតិខ្មែរ សញ្ជាតិខ្មែរ
-ទីកន្លែងកំណើតៈ ក្រុម១៨ ភូមិ០៣ សង្កាត់០១ ក្រុង-ខេត្តព្រះសីហនុ ។
-ទីលំនៅបច្ចុប្បន្នៈ ភូមិចំការក្រូច ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។
-មុខរបរកម្មករកំពង់ផែ កែវផុស
-កំរិតវប្បធម៌ ថ្នាក់ទី២
-អត្តសញ្ញាណប័ណ្ណ គ្មាន
-ពីបទៈ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
៦/ ឈ្មោះ ខ្នាត រតនា ហៅក្រឹម ភេទប្រុស ឆ្នាំកំណើត១៩៨៩ ជនជាតិខ្មែរ សញ្ជាតិខ្មែរ
-ទីកន្លែងកំណើតៈ ស្រុកព្រែកប្រសប់ ខេត្តក្រចេះ ។
-ទីលំនៅបច្ចុប្បន្នៈ ភូមិចំការក្រូច ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។
-មុខរបរកម្មករកំពង់ផែ កែវផុស
-កំរិតវប្បធម៌ ថ្នាក់ទី២
-អត្តសញ្ញាណប័ណ្ណ គ្មាន
-ពីបទៈ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

វត្ថុតាងចាប់យករួមមានៈ
១/ ថ្នាំញៀនមេតំហ្វេតាមីនទឹកកក (ICE) ចំនួន ១៧ កញ្ចប់ ស្មើនឹង ៧,៣២ ក្រាម (ទម្ងន់សុទ្ធ) ។
២/ ដបជក់ចំនួន០២
៣/ ដែកកេះចំនួន០៥
៤/ ទូរស័ព្ទដៃចំនួន០៣គ្រឿង
៥/ ម៉ូតូចំនួន០៣គ្រឿង
-ជនសង្ស័យទាំង០៦នាក់ ត្រូវបានកសាងសំណុំរឿងបញ្ជូនខ្លួន ទៅសាលាដំបូងខេត្តព្រះសីហនុ ។

s1 s2 s3 s4

 

Skip to toolbar