ថ្នាក់ដឹកនាំ មន្រ្តីរាជការសាលាខេត្តព្រះសីហនុ អញ្ជើញទៅសួរសុខទុក្ខ និងយកអំណោយមួយចំនួន ជូនក្រុមគ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះ និងស្លាប់សមាជិកគ្រួសារ នៅស្រុកព្រៃនប់ – រដ្ឋបាលខេត្តព្រះសីហនុ

ថ្នាក់ដឹកនាំ មន្រ្តីរាជការសាលាខេត្តព្រះសីហនុ អញ្ជើញទៅសួរសុខទុក្ខ និងយកអំណោយមួយចំនួន ជូនក្រុមគ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះ និងស្លាប់សមាជិកគ្រួសារ នៅស្រុកព្រៃនប់

  • 4

ស្រុកព្រៃនប់៖ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ មន្ត្រីសាលាខេត្តព្រះសីហនុ ដឹកនាំដោយលោក ឈិន សេងងួន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម យន្ដ មីន អភិបាលខេត្តព្រះសីហនុបានអញ្ជើញទៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីចូលរួមរំលែកទុក្ខ ក្រុមគ្រួសារលោក មុំ ហេង និងលោកស្រី សែម ទៀន ដែលរងគ្រោះដោយភ្លើងឆេះផ្ទះអស់ទាំងស្រុង និងបណ្តាលឱ្យបាត់បង់ជីវិតកូនប្រុសឈ្មោះ ម៉េង តុង អាយុ១៤ឆ្នាំ កាលពីម៉ោងប្រហែល៩យប់ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧។

នាឱកាសចុះសួរសុខទុក្ខនោះ លោក ឈិន សេងងួន ក៏បានចុះទៅពិនិត្យផ្ទាល់កន្លែងកើតហេតុ និងបានមានមតិចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំនិងសោកស្តាយជាមួយគ្រួសាររងគ្រោះ។

អំណោយដែលក្រុមការងារសាលាខេត្ត បាននាំយកទៅប្រគល់ជូនគ្រួសាររងគ្រោះនោះរួមមាន ៖
– ថវិកា ១លានរៀល
– អង្ក៥០គីឡូក្រាម
– មី២កេះ
– ទឹកបរិសុទ្ធចំនួន ៤កេស
-គ្រឿងឧបភោគបរិភោគមួយចំនួន ។ (រូបភាព និងអត្ថបទដោយ ៖ សម្បត្តិ សំណាង)

%e1%9f%a1 %e1%9f%a2 %e1%9f%a3 %e1%9f%a4 %e1%9f%a5 %e1%9f%a6 6 %e1%9f%a7 %e1%9f%a8

 

Skip to toolbar