កិច្ចប្រជុំពិភាក្សាអំពីករណីដីតំបន់ អភិរក្សទឹកសាបបឹងព្រែកទប់ក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ – រដ្ឋបាលខេត្តព្រះសីហនុ

កិច្ចប្រជុំពិភាក្សាអំពីករណីដីតំបន់ អភិរក្សទឹកសាបបឹងព្រែកទប់ក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

  • 4

ខេត្តព្រះសីហនុ៖ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧ នៅសាលាខេត្តព្រះសីហនុ បានរៀបចំនូវកិច្ចប្រជុំពិភាក្សាអំពីករណីដីតំបន់
អភិរក្សទឹកសាបបឹងព្រែកទប់ក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម
ប៉ែន សុផល 
រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ព្រមទាំងអនុរដ្ឋលេខាធិការ អគ្គលេខាធិការរង
អភិបាលរងខេត្តព្រះសីហនុ និងមានការអញ្ជើញចូលរួមពីសា្ថប័នពាក់ព័ន្ធនានាជាច្រើនទៀតផងដែរ ។

ក្នុងកិច្ចប្រជុំនេះបានពិភាក្សាទៅលើបញ្ហានានាដែលជាប់ពាក់ព័ន្ធទៅនឹងករណីដីតំបន់អភិរក្សទឹកសាបបឹងព្រែកទប់ ក្នុង
ការរៀបចំធ្វើអាងចម្រោះទឹកតាមបែបធម្មជាតិ ការកសាងប្រព័ន្ធលូទឹក ការគ្រប់គ្រងសំណង់រឹង រាវ ការធ្វើផែនការប្រើប្រាស់
ដី ការកំណត់ទំហំបឹង ទំហំផ្លូវជុំវិញបឹងព្រមទាំងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត ដើម្បីការពារបឹងធម្មជាតិមួយនេះឱ្យ
បរិស្ថានល្អ សម្រាប់បម្រើសេវាទេសចរណ៍ និងផលប្រយោជន៍ប្រជាពលរដ្ឋក្នុងខេត្តទាំងមូល៕ TR

(រូបភាព និងអត្ថបទដោយ៖ វិឆ័យ និងសម្បត្តិ)

b

b1

b2

b3

b5

 

 

Skip to toolbar