ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង១១និង០០នាទី ថ្ងៃទី០១ ខែកុម្ភះ ឆ្នាំ២០១៧ កំលាំងមន្ទីរយុត្តិធម៌ចំនួន ០៧នាក់ ដឹកនាំ
ដោយលោកវរះសេនីយទោ ឆេង វុទ្ធី ប្រធានមន្ទីរយុត្តិធម៌ ចុះបង្រ្កាបករណីជួញដូរគ្រឿងញៀននៅចំនុចអូរ០១ក្រុមទី៣៤
ភូមិ១ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។
-ឃាត់ខ្លួនជនសង្ស័យបានចំនួន០៥នាក់៖
១-ឈ្មោះ យ៉េ ពុទ្ធថា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបររត់ម៉ូតូឌុប មានស្រុកកំណើត ខេត្តតាកែវបច្ចុប្បន្នរស់នៅក្រុមទី០៤ ភូមិ០៥សង្កាត់០៤ក្រុង-ខេត្តព្រះសីហនុ។
២-ឈ្មោះ.ឌុក ដែន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបររត់ម៉ូតូឌុប មានស្រុកកំណើត ខេត្តកំពត បច្ចុប្បន្នរស់នៅ ភូមិ០៥
សង្កាត់០៤ ក្រុង-ខេត្តព្រះសីហនុ។
៣-ឈ្មោះ.សំ ង៉ុយ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកម្មករថែរសួន មានស្រុកកំណើត និង បច្ចុប្បន្នរស់នៅភូមិ០៥
សង្កាត់០៤ ក្រុង-ខេត្តព្រះសីហនុ។
៤-ឈ្មោះ.សុខ សាវិន ហៅម៉ាប់ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបររត់ម៉ូតូឌុប មានស្រុកកំណើត ខេត្តបាត់ដំបង បច្ចុប្បន្ន
រស់នៅភូមិ០៥សង្កាត់០៤ ក្រុង-ខេត្តព្រះសីហនុ។
៥-ឈ្មោះ តួ ហេង ហៅអេវភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត ភូមិ០១សង្កាត់០៤
ក្រុង-ខេត្តព្រះសីហនុ បច្ចុប្បន្នរស់នៅក្រុមទី០៩ភូមិ០៥សង្កាត់០៤ក្រុង-ខេត្តព្រះសីហនុ។
វត្ថុតាងរួមមានៈ
-ម្សៅសរថ្លាចំនួន០៦កញ្ចប់(ទំងន់ថ្លឹងទាំងសម្បក១.៤៧ក្រាម)
-លុយខ្មែរ៨០.០០០៛(ប្រាំបីម៉ឺន)
-ដបជក់ចំនួន០២
-ម៉ូតូចំនួន០៣គ្រឿង
-ទូរស័ព្ទដៃ០៣គ្រឿង
-ដាវចំនួន០១ដើម
-ក្រដាសសម្រាប់ជក់០១ចំនួន
បច្ចុប្បន្នវត្ថុតាងនិងជនសង្ស័យត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី។