គណៈប្រតិភូតខេត្ត ហ្វូរជៀង ប្រទេសចិន ចូលសំដែងការគួរសម ជាមួយនឹង ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ – រដ្ឋបាលខេត្តព្រះសីហនុ

គណៈប្រតិភូតខេត្ត ហ្វូរជៀង ប្រទេសចិន ចូលសំដែងការគួរសម ជាមួយនឹង ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ

  • 14

ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦ ឯកឧត្តម Zhang Xiefei អនុប្រធានសន្និសីទ ពិគ្រោះយោបល់នយោបាយ របស់ប្រជាជនចិន ( Vice chairman of the Chinese People's Political Consultative Conference) បានដឹកនាំគណៈប្រតិភូត

មកពី ខេត្ត ហ្វូរជៀង ប្រទេសចិន ចូលសំដែងការគួរសម ជាមួយនឹង ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ ក្នុងកិច្ចចូលសំដែងការគួរសមនេះផងដែរ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ បានរាយការណ៍នូវ សក្កានុពល ការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធនានា និងបានណែនាំអំពីវិស័យទេសចរណ៍ វិស័យសេដ្ឋកិច្ច ដែលកំពុងរីកលូតលាស់ នៅក្នុងខេត្តព្រះសីហនុ។ ឯកឧត្តម Zhang Xiefei អនុប្រធានសន្និសីទពិគ្រោះយោបល់ នយោបាយរបស់ប្រជាជនចិន ក៏បានចាប់អារម្មណ៍ ទៅលើសក្តានុពល នៅក្នុងខេត្តព្រះសីហនុ មានដូចជាដីស្អាតល្អ ខ្យល់អាកាសបរិសុទ្ធ បរិយាកាសល្អ ជាដើម និងឃើញថា មានការបើកចំហរ ក្នុងការទទួលភ្ញៀវអន្តរជាតិ។ ហើយឯកឧត្តម ក៏បានគាំទ្រលើការជំរុញ ខេត្តព្រះសីហនុឱ្យមានភាពរីកចម្រើនជាងនេះទៀត។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម Zhang Xiefei ក៏បានប្រាប់ពីគោលបំណង ដែលឯកឧត្តមបានមកទស្សនៈកិច្ច ក្នុងខេត្តព្រះសីហនុនេះ គឺទី១ ដើម្បីមកមើល ប្រជាជនខេត្តហ្វូរជៀន ទី២ ដើម្បីស្វែងរក ឪកាសវិនិយោគបន្ថែមទៀត។ ក្នុងកិច្ចជំនួបនេះផងដែរ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក៏បានប្រគល់នូវវត្ថុអនុស្សាវរីយ៍ ដែលមាននិមិត្តរូបខេត្តព្រះសីហនុទៅដល់ ឯកឧត្តម Zhang Xiefei អនុប្រធានសន្និសីទពិគ្រោះយោបល់នយោបាយរបស់ប្រជាជនចិន ហើយឯកឧត្តម Zhang Xiefei ក៏បានប្រគល់នូវវត្ថុអនុស្សាវរីជូន ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុវិញផងដែរ។ (សម្បត្តិ)

01 02 03 04 05 06 07

Skip to toolbar