ពិធីបិទសន្និបាតបូក សរុបត្រួតពិនិត្យ លទ្ធផលការងារ ឆ្នាំ២០១៦ និង លើកទិសដៅភារកិច្ច អនុវត្តបន្តសម្រាប់ ឆ្នាំ២០១៧ របស់រដ្ឋបាល ខេត្តព្រះ សីហនុ – រដ្ឋបាលខេត្តព្រះសីហនុ

ពិធីបិទសន្និបាតបូក សរុបត្រួតពិនិត្យ លទ្ធផលការងារ ឆ្នាំ២០១៦ និង លើកទិសដៅភារកិច្ច អនុវត្តបន្តសម្រាប់ ឆ្នាំ២០១៧ របស់រដ្ឋបាល ខេត្តព្រះ សីហនុ

  • 25

ខេត្តព្រះសីហនុ៖ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ឯកឧត្តម លូ រ៉ាមីន អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៍ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម  ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០១៦ និងលើកទិសដៅភារកិច្ចអនុវត្តបន្តសម្រាប់ឆ្នាំ២០១៧ របស់រដ្ឋបាលខេត្តព្រះសីហនុនៅសាលាខេត្តនារសៀល ថ្ងៃទី២៦ខែមករាឆ្នាំ២០១៧ បន្ទាប់ពីសន្និបាតនេះបានដំណើការអស់រយៈពេល១ថ្ងៃរួចមក។

អញ្ជើញចូលរួមជា អធិបតីនិងជាកិត្តិយសក្នុងពិធីនេះមានឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានអនុប្រធានមន្ទីរ អង្គភាពស្ថាប័នរដ្ឋក្នុងខេត្តរួមនិងមន្ត្រីតំណាង អាជ្ញាធរ ក្រុង ស្រុកមួយចំនួនទៀត។

អញ្ជើញចូលរួមជា អធិបតីនិងជាកិត្តិយសក្នុងពិធីនេះមាន ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តនិង ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានអនុប្រធានមន្ទីរ អង្គភាពស្ថាប័នរដ្ឋក្នុងខេត្តរួមនិងមន្ត្រីតំណាង អាជ្ញាធរ ក្រុង ស្រុក មួយចំនួនទៀត។

បន្ទាប់ពីប្រសាសន៍ស្វាគមន៍របស់ ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុចំពោះវត្តមានរបស់ ឯកឧត្តម លូ រ៉ាមីន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃដែលបានអញ្ជើញចូលរួមក្នុងអង្គសន្និបាតនេះរួចមក ឯកឧត្តម លូ រ៉ាមីន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃមានប្រសាសន៍សំណេះសំណាលដោយថ្លែងការកោតសរសើចំពោះ អាជ្ញាធរខេត្តព្រះសីហនុ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ រួមនិងប្រជាពលរដ្ឋទាំងអស់ដែលបានរួមគ្នាអនុវត្តន៍នូវកម្មវិធីនយោបាយរបស់រដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាតាមរយៈការខិតខំបំពេញភារកិច្ច កសាងនិងអភិវឌ្ឍន៍ ប្រទេសជាតិធ្វើអោយមានការវិវត្តរីកចំរើនជាបន្តបន្ទាប់។

ឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានផ្ដាំផ្ញើរអោយគ្រប់ផ្នែកគ្រប់ថ្នាក់ បន្តការបំពេញភារកិច្ចនេះបន្ថែមទៀតសំដៅរួមជាមួយរាជរដ្ឋាភិបាលក្នុងការ អភិវឌ្ឍន៍ប្រទេសជាតិ បង្កើនជីវភាពរស់នៅជូនមន្ត្រីរាជការនិងប្រជាពលរដ្ឋក្នុងគោលនយោបាយកាត់បន្ថយភាពក្រីក្រ។ នៅក្នុងឱកាសដ៍ឧត្តុងឧត្តមនេះ ឯកឧត្តម លូ រ៉ាមីន អនុរដ្ឋលេខាធិការ តំណាងដ៍ខ្ពង់ខ្ពស់សម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញបំពាក់គ្រឿង ឥស្សរិយស ជូនដល់មន្ត្រី​រាជការដែលមានស្នាដៃល្លក្នុងការបំពេញ ភារកិច្ច ជូនប្រទេសជាតិកន្លងមក ប្រកបដោយបរិយាកាសសប្បាយរីករាយ៕

បន្ទាប់ពីពិធីបានបញ្ចប់ដោយក្តីរីករាយ នៅរដ្ឋបាលខេត្តព្រះសីហនុក៏បានរៀបចំនូវពិធីជប់លៀង ដើម្បីអបអរសាទរភាពជោគជ័យភារកិច្ចនាឆ្នាំកន្លងមក។

 

Skip to toolbar