អបអរសាទរ ពិធីបើក សន្និបាត ត្រួតពិនិត្យលទ្ធផលការងារ ក្នុងឆ្នាំ២០១៦ និងលើកទិសដៅ អនុវត្តបន្តសម្រាប់ ឆ្នាំ២០១៧ របស់រដ្ឋបាលខេត្តព្រះសីហនុ – រដ្ឋបាលខេត្តព្រះសីហនុ

អបអរសាទរ ពិធីបើក សន្និបាត ត្រួតពិនិត្យលទ្ធផលការងារ ក្នុងឆ្នាំ២០១៦ និងលើកទិសដៅ អនុវត្តបន្តសម្រាប់ ឆ្នាំ២០១៧ របស់រដ្ឋបាលខេត្តព្រះសីហនុ

  • 39

ខេត្តព្រះសីហនុ ៖ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ នៅសាលាខេត្តព្រះសីហនុបានរៀបចំនូវពិធីសន្និបាត ត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០១៦ និងលើកទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០១៧ របស់រដ្ឋបាលខេត្តព្រះសីហនុក្រោមអធិបតីភាព ឯកឧត្តម ជាម ហុីម  ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុនិង ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុព្រមទាំងការអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសពីសំណាក់ ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តព្រះសីហនុមន្ត្រីអ្នកមុខអ្នកការរដ្ឋបាលសាលាខេត្ត ប្រធានអនុប្រធានមន្ទីរ អង្គភាពស្ថាប័នរដ្ឋ អង្គភាពស្ថាប័នបោះទីតាំងក្នុងខេត្តរួមនិងតំណាងអាជ្ញាធរក្រុង ស្រុក ព្រមទាំងសមាជិក សមាជិកាជាច្រើនរូបទៀត។

ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍បើកអង្គសន្និបាតដោយលើកឡើង អំពីការខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់គ្រប់ស្ថាប័នអង្គភាពរួមជាមួយនិងប្រជាពលរដ្ឋផងនោះ ក្នុងការបំពេញភារកិច្ចកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិក្នុងឆ្នាំ២០១៦កន្លងមកដោយបានអនុវត្តន៍តាមកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមអភិបាលខេត្ត បានចាត់ទុកអង្គសន្និបាតនេះជាវេទិកាដ៍សំខាន់ក្នុងការពិភាក្សាផ្តល់យោបល់ជុំវិញការអនុវត្តនិងលទ្ធផលការងាររបស់រដ្ឋបាលខេត្តព្រះសីហនុកន្លងមកនិងដើម្បីកំណត់ទិសដៅថ្មីសម្រាប់បំពេញភារកិច្ចក្នុងឆ្នាំ២០១៧ នេះអោយមានប្រសិទ្ធិភាព។

ឯកឧត្តម ក៏បានថ្លែងបញ្ជាក់ថានៅឆ្នាំ២០១៦ កន្លងមកនេះមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់មូលដ្ឋានក្នុងខេត្តព្រះសីហនុ បានខិតខំបំពេញភារកិច្ចដើម្បីប្រយោជន៍សង្គមនិងជីវភាពរស់នៅទទួលបានលទ្ធផលវិជ្ជមានយ៉ាងច្រើន ហើយតាមរយៈនេះហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ក៍ត្រូវបានបង្កើតឡើងបម្រើឱ្យវិស័យនានាក្នុងខេត្តដូចជាការស្ថាបនាផ្លូវថ្នល់ទាំងនៅទីជនបទនិងទីក្រុង ការកសាងសួនច្បារសាធារណៈ និងការពង្រីកសោភ័ណ្ឌទីក្រុងដែលបម្រើឱ្យវិស័យទេសចរណ៍ និងការកសាងនូវមូលដ្ឋានគ្រឹៈលើវិស័យកសិកម្ម ឧស្សាហកម្ម និងពាណិជ្ជកម្មជាដើម។ពាក់ព័ន្ធដល់ការងារបន្តសម្រាប់ឆ្នាំ២០១៧ មុននិងឆ្លងទៅកម្មវិធីបិទអង្គសន្និបាត។

ឯកឧត្តម អភិបាលខេត្ត បានជំរុញឱ្យមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ ក៍ដូចជាអាជ្ញាធរនៅតាមមូលដ្ឋានភូមិឃុំសង្កាត់ ស្រុកនិងខេត្តបន្តសកម្មភាពដែលមានកន្លងមកខិតខំការពារសន្តិសុខសណ្ដាប់ធ្នាប់សង្គម ការពារផលប្រយោជន៍ប្រជាពលរដ្ឋលុបបំបាត់ភាពអសកម្មផ្សេងៗដើម្បីរួមគ្នាធ្វើការអភិវឌ្ឍន៍ខេត្តព្រះសីហនុ អោយមានការវិវត្តន៍លើគ្រប់វិស័យ៕

ក្នុងនោះដែរក៏មានការធ្វើបទបង្ហាញមួយចំនួនដូចជា :

  1. លោក ស្រ៊ុន ស្រ៊ន់ អភិបាលរងខេត្តព្រះសីហនុ ស្ដីពីបញ្ហាទំនាស់ដីធ្លីនៅក្នុងខេត្ត
  2. លោក ប្រាក់ វិសាល នាយករងទីចាត់ការរដ្ឋបាល ជំនួសអោយលោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ ស្ដីពីការ
    គ្រប់គ្រងតំបន់ឆ្នេរ និងកោះ
  3. លោក ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តស្ដីពីការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព
  4. លោក សាមុត សុធារិទ្ធ ប្រធានមន្ទីរបរិស្ថានស្ដីពីការគ្រប់គ្រងធនធានធម្មជាតិ
  5. ខណ្ឌរដ្ឋបាលព្រៃឈើ
  6. ខណ្ឌរដ្ឋបាលជលផល
  7. មន្ទីរទេសចរណ៍។

(រូបភាព និង អត្ថបទដោយ៖សម្បត្តិ)

 

 

Skip to toolbar