ឯកឧត្តមអភិបាលខេត្ត អនុញ្ញាតឱ្យ គណៈប្រតិភូសភាពាណិជ្ជកម្មខេត្តព្រះសីហនុ អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅសាលាខេត្តព្រះសីហនុ – រដ្ឋបាលខេត្តព្រះសីហនុ

ឯកឧត្តមអភិបាលខេត្ត អនុញ្ញាតឱ្យ គណៈប្រតិភូសភាពាណិជ្ជកម្មខេត្តព្រះសីហនុ អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅសាលាខេត្តព្រះសីហនុ

  • 4

ខេត្តព្រះសីហនុ៖ ថ្ងៃទី២៤ ខែ មករា ឆ្នាំ ២០១៧ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលទទួលស្វាគមន៍គណៈ
ប្រតិភូមកពីសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ដឹកនាំដោយ លោកឧកញ៉ា ឡាវ កាង ប្រធានសភាពាណិជ្ជប្រចាំមណ្ឌល
ខេត្តព្រះសីហនុ និងសហការី អញ្ជើញចូលជួបសំណេះសំណាល សម្តែងការគួរសម ពិភាក្សាការងារ និង ជូនពរក្នុងឱកាស
បុណ្យចូលឆ្នាំប្រពៃណី ចិន វៀតណាម នាពេលខាងមុខឆាប់ៗនេះ ។

លោកឧកញ៉ា ឡាវ កាង បានថ្លែងថា លោក និងសហការីត្រៀមខ្លួនជានិច្ចចូលរួមចំណែកក្នុងការអភិវឌ្ឍខេត្តព្រះសីហនុ ដូច
ជាចូលរួមក្នុងការសម្អាតបរិស្ថានក្នុងខេត្ត និងទប់ស្កាត់ការចោលសម្រាមផ្តេសផ្តាសក្នុងពិធីបុណ្យនានាក្នុងខេត្ត ដើម្បីរក្សា
សោភ័ណ្ឌភាពក្នុងខេត្តទាំងមូល។

នៅក្នុងឱកាសនេះ ឯកឧត្តម យន្ត មីន ថ្លែងអំណរគុណដល់ក្រុមការងារសភាពាណិជ្ជកម្មខេត្តដែលតែងតែចូលរួមយ៉ាង
សកម្មក្នុងការរៀបចំពិធីបុណ្យនានា ព្រមទាំងជាដៃគូរសហការក្នុងការរៀបចំ អភិវឌ្ឍខេត្តផងដែរ ។ ឯកឧត្តមក៏បានជូន
ពរដល់ថ្នាក់ដឹកនាំសភាពាណិជ្ជកម្ម ព្រមទាំងសហការីជួបប្រទះតែសុភមង្គល និងជោគជ័យគ្រប់ភារកិច្ច ៕ TR

11-24

22-34

33-24

44-24

55-24

 

 

Skip to toolbar