សាខាកាំកុងត្រូលខេត្ត និងមន្ទីរពិសោធន៍ចល័ត សហការជាមួយអាជ្ញាធរ ស្រុកស្ទឹងហាវ ចុះត្រួតពិនិត្យគ្រឿង សមុទ្រស្រស់ៗ នៅដេប៉ូចែកចាយគ្រឿងសមុទ្រ ៤កន្លែង នៅស្រុកស្ទឹងហាវ – រដ្ឋបាលខេត្តព្រះសីហនុ

សាខាកាំកុងត្រូលខេត្ត និងមន្ទីរពិសោធន៍ចល័ត សហការជាមួយអាជ្ញាធរ ស្រុកស្ទឹងហាវ ចុះត្រួតពិនិត្យគ្រឿង សមុទ្រស្រស់ៗ នៅដេប៉ូចែកចាយគ្រឿងសមុទ្រ ៤កន្លែង នៅស្រុកស្ទឹងហាវ

  • 4

ស្រុកស្ទឹងហាវ៖  ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ សាខាកាំកុងត្រូលខេត្តព្រះសីហនុ និងមន្ទីពិសោធន៍ចល័ត នៃអគ្គនាយក
ដ្ឋាន កាំកុងត្រូលសហការជាមួយអាជ្ញាធរស្រុកស្ទឹងហាវ និងស្ថាប័នពាក់ព័ន្ធ បានចុះធ្វើការត្រួតពិនិត្យធ្វើតេស្តទៅលើគ្រឿង
សមុទ្រស្រស់ បង្គា មឹក ដេីម្បីរកសារធាតុគីមីហាមឃាត់ នៅដេប៉ូចែកចាយ គ្រឿងសមុទ្រចំនួន ៤កន្លែងនៅក្នុងស្រុក
ស្ទឹងហាវ៖
១- ដេប៉ូ ឡាយសុីណា
២- ដេប៉ូ គួច ណារ៉ា
៣- ដេប៉ូ លឹម ហួន
៤- ដេប៉ូ សម្បត្តិ ដាលីន
ជាលទ្ធផលនៃការធ្វើតេស្ត បានបង្ហាញថាផលិតផលគ្រឿងសមុទ្រ តាមដេប៉ូចែកចាយខាងលើពុំមានដាក់បញ្ចូលសារធាតុ
គីមីហាមឃាត់នោះទេ។
រដ្ឋបាលខេត្តព្រះសីហនុ សូមកោតសរសើរដល់ម្ចាស់ដេប៉ូទាំងបួនខាងលើដែលធ្វើអាជីវកម្មត្រឹមត្រូវតាមច្បាប់ និងគិតគូរ
ដល់សុខមាលភាពប្រជាពលរដ្ឋទាំងអស់គ្នា។ សូមបងប្អូនអាជីវករទាំងអស់យកគំរូដ៏ល្អខាងលើមកអនុវត្តក្នុងការប្រកប
អាជីវកម្មឱ្យបានគ្រប់ៗគ្នា៕

w1

w2

w3

w4

w5

w6

 

Skip to toolbar