កិច្ចប្រជុំ គណៈកម្មាធិការ ត្រួតពិនិត្យគ្រឿងញៀន ខេត្តព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តម អភិបាលខេត្ត – រដ្ឋបាលខេត្តព្រះសីហនុ

កិច្ចប្រជុំ គណៈកម្មាធិការ ត្រួតពិនិត្យគ្រឿងញៀន ខេត្តព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តម អភិបាលខេត្ត

  • 4

ខេត្តព្រះសីហនុ៖ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាន
អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំគណៈកម្មាធិការ ត្រួតពិនិត្យគ្រឿងញៀនខេត្តព្រះសីហនុ ព្រមទាំងមានការអញ្ជើញចូលរួម
ពីសំណាក់លោកអភិបាលរងខេត្ត អស់លោក លោកស្រី ដែលអញ្ជើញមកពីមន្ទីរអង្គភាពពាក់ពន្ធនានាផងដែរ។

នៅក្នុងកិច្ចប្រជុំនេះផងដែរលោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ បានថ្លែងពីលិខិតលេខ ០១៤/១៧ សជណ
ស្តីពីយុទ្ធនាការប្រយុទ្ឋប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី១ រយៈពេល ៦ខែ (ចាប់ពីថ្ងៃទី១ ខែមករា ដល់ ថ្ងៃទី៣០
ខែមិថុនា ឆ្នាំ២០១៧) នៅក្នុងកិច្ចប្រជុំនេះផងដែរក៏បានថ្លែងនូវរបាយការ សរុប  រយៈពេល២  សប្តាហ៍ ជាបន្តសមាជិក
សមាជីកា ក្នុងអង្គប្រជុំក៏បានមាននូវមតិនូវផែនយុទ្ឋសាស្រ្តបន្ត រួមទាំងផលលំបាកក្នុងការចុះប្រតិបត្តិការណ៍ រួមទាំង
សំណូមពរផ្សេងៗ។

ជាចុងក្រោយឯកឧត្តម យន្ត មីន អភិបាល នៃគណៈ អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍នៅក្នុងអង្គប្រជុំថា
ឯកឧត្តមមានគោលបំណងប្រយុទ្ឋប្រឆាំងគ្រឿងញៀនតាំងពីយូរមកហើយ នាពេលរាជរដ្ឋាភិបាលមានយុទ្ធនាការ
ប្រយុទ្ឋប្រឆាំងគ្រឿងញៀន ឯកឧត្តមមានភាពសប្បាយត្រេកអរ ព្រមទាំងមាននូវមតិផ្តាំផ្ញើ និងណែនាំទៅដល់ក្រុម
ការងារ និងកោតសរសើរ ដល់ក្រុមការងារផងដែរ។ (រូបភាព និងអត្ថបទដោយ៖ សម្បត្តិ)

drug-meeting

drug-meeting1

drug-meeting2

drug-meeting3

drug-meeting4

 

 

Skip to toolbar