កម្លាំងជំនាញ ការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានបង្រ្កាបករណីជួញដូរសារធាតុញៀន មួយកន្លែង នៅសង្កាត់លេខ៣ ឃាត់ខ្លួនបុរសម្នាក់ រួមនឹងវត្ថុតាងមួយចំនួន – រដ្ឋបាលខេត្តព្រះសីហនុ

កម្លាំងជំនាញ ការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានបង្រ្កាបករណីជួញដូរសារធាតុញៀន មួយកន្លែង នៅសង្កាត់លេខ៣ ឃាត់ខ្លួនបុរសម្នាក់ រួមនឹងវត្ថុតាងមួយចំនួន

  • 4

ខេត្តព្រះសីហនុ៖ កាលពីថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០១៧ វេលាម៉ោង ២៣ និង ០០ នាទីយប់ កម្លាំងជំនាញការិយាល័យ
នគរបាលប្រឆាំងគ្រឿងញៀន បានបង្រ្កាបករណី ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន មួយកន្លែង ដែលបានប្រព្រឹត្ត
នៅក្រុម៣០ ភូមិ ៣សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យរួមជាមួយវត្ថុតាងចាប់យកដូចខាងក្រោម៖

១-ឈ្មោះ ហៀង សំណាង ភេទ ប្រុស កើតនៅឆ្នាំ១៩៨៦ ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ
-ស្រុកកំណើតៈ ភូមិស្មាច់ដែង សង្កាត់រាម ខណ្ឌព្រៃនប់ ក្រុងព្រះសីហនុ
-ទីលំនៅបច្ចុប្បន្នៈ ក្រុម១១ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ
-មុខរបរៈ លក់ដូរជាមួយម៉ាក់
-កម្រិតវប្បធម៌ៈ ថ្នាក់ទី ១០ (ថ្មី )
-លិខិតឆ្លងដែន ឬ អត្តសញ្ញាណប័ណ្ណលេខៈ គ្មាន

វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនមេតំហ្វេតាមីនទឹកកក (ICE) ចំនួន ០១ កញ្ចប់ ទម្ងន់ ០.៣៦ ក្រាម (ទម្ងន់សុទ្ធ)
-ទូរស័ព្ទ ចំនួន ០១ គ្រឿង
-ម៉ូតូ ចំនួន ០១ គ្រឿង។

drug-s1

drug-s2

Skip to toolbar