ពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ – រដ្ឋបាលខេត្តព្រះសីហនុ

ពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ

  • 58
ព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពងខ្ពស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
អនុក្រិត្យរបស់រាជរដ្ឋាភិបាល ស្តីពីការផ្ទេរភារកិច្ច តែងតាំងមន្ត្រីរាជការសម្រេច ផ្ទេរភារកិច្ចមន្ត្រីរាជការចំនួន ៣រូប ១.តែងតាំងលោក សាមុត សុធារិទ្ធឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៦ នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រង ឱ្យកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ២.ផ្ទេរភារកិច្ចមន្ត្រីរាជការ២រូប លោក សុខ គា ឋានន្តរស័ក្តឧតម្តមមន្រ្តី ថ្នាក់លេខ២ ពីអភិបាលរង នៃគណៈអភិបាលរងខេត្តកំពង់ស្ពឺ ឱ្យទៅកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលរងខេត្តព្រះសីហនុ ៣.លោក នៃ គង់ ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៦ ពីអភិបាលរង នៃគណៈអភិបាលរងខេត្តកំពត ឱ្យទៅកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ អបអរសាទរលោកអភិបាលរងទាំង៣រូប ដែលថ្នាក់ដឹកនាំបានផ្ទេរ ភារកិច្ច និងតែងតាំងជាអភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ក្នុងការចូលរួមកសាង និងអភិវឌ្ឍខេត្តព្រះសីហនុ កាន់តែមានការរីកចម្រើនបន្ថែមទៀត ក្នុងការលើកទឹកចិត្តបំពេញការងារតាមតួនាទី ភារកិច្ចស្របតាមវិជ្ជាជីវៈ ក្រមសីលធម៌ ការអភិវឌ្ឍសមត្ថភាព ការពង្រឹងសេវាសាធារណ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ស្របតាមអភិក្រមទាំង៥របស់សម្តេចមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា ក្នុងនាមជាអ្នកបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋតាមអភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់ “។ រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយថាមពល ស្វាហាប់ ឈ្លាសវៃ ម៉ត់ចត់ និងប៉ិនប្រសប់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងកម្មវិធីនយោបាយ ដើម្បីបន្តកសាង និងពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ជំរុញសន្ទុះនៃការអភិវឌ្ឍប្រទេសជាតិ ពិសេសខេត្តព្រះសីហនុ ក្នុងរយៈពេលធម្យម និងរយៈពេលវែងស្របតាមចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ប្រកបដោយប្រសិទ្ធភាព ភាពប្រកួតប្រជែងបើកចំហរបរិយាបន្ន និងចីរភាព ការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ការជំរុញធ្វើពិពិធកម្មសេដ្ឋកិច្ច ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល បង្កើនភាពរឹងមាំនៃវិស័យបំរើសេវាសាធារណជូនប្រជាពលរដ្ឋកាន់តែល្អប្រសើរបន្ថែមទៀត។
ឯកឧត្តម អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ មានប្រសាសន៍ផ្តាំផ្ញើលោកអភិបាលរងខេត្តព្រះសីហនុទាំង ៣រូប ក្នុងការបំពេញតួនាទី ភារកិច្ច ដើម្បីធានាសន្តិសុខ សុវត្ថិភាពសាធារណៈ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ ហើយបទល្មើសចំនួន៣ ដែលយើងទាំងអស់គ្នាត្រូវចាប់អារម្មណ៍មានដូចជា៖១.គ្រឿងញៀន ១.ការជួញដូរមនុស្ស ៣.ក្មេងទំនើង ហើយបទល្មើសទាំង៣នេះ ត្រូវមានការចូលរួមពីមេភូមិ ឃុំ សង្កាត់ ដើម្បីធានាបាននូវគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។ ការបើកវេទិការសាធារណ ជាគោលការណ៍រួមក្នុងការដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋនៅមូលដ្ឋានបានទាន់ពេលវេលា។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ ម៉ារ៉ា បានស្នើសុំឱ្យប្រធានក្រុមប្រឹក្សាខេត្ត មន្ទីរ អង្គាភាពទាំងអស់ សូមចូលរួមសហការជាមួយធនធានថ្មីរបស់យើងទាំង ៣រូប ដើម្បីរួមគ្នាកែលម្អ កែតម្រូវទៅតាមតម្រូវការក្នុងការចូលរួមបំពេញការងារ ជំរុញការកែលម្អសេវាសាធារណនៅតាមមូលដ្ឋានជូនប្រជាពលរដ្ឋកាន់តែល្អប្រសើរ ឆ្លើយតបតាមតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ៕
Skip to toolbar