ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញសាកសួរសុខទុក្ខលោកអនុសេនីយ៍ឯក ប៊ី ស៊ីណាត នាយរងផ្នែកចរាចរណ៍ នៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានគ្រោះថ្នាក់ចរាចរណ៍ – រដ្ឋបាលខេត្តព្រះសីហនុ

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញសាកសួរសុខទុក្ខលោកអនុសេនីយ៍ឯក ប៊ី ស៊ីណាត នាយរងផ្នែកចរាចរណ៍ នៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានគ្រោះថ្នាក់ចរាចរណ៍

  • 4
នៅយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញសាកសួរសុខទុក្ខលោកអនុសេនីយ៍ឯក ប៊ី ស៊ីណាត នាយរងផ្នែកចរាចរណ៍ នៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលបំពេញបេសកកម្មចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកក្នុងក្រុងព្រះសីហនុ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

ក្នុងឱកាសនោះឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាននាំយកផ្លែឈើមួយកន្រ្តក និងថវិកាឧបត្ថម្ភមួយចំនួន ជូនលោកអនុសេនីយ៍ឯក ប៊ី ស៊ីណាត នាយរងផ្នែកចរាចរណ៍ នៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ព្រមទាំងជូនពរឆាប់ជាសះស្បើយ និងបានវិលត្រលប់ទៅបំពេញការងារឡើងវិញ។
Skip to toolbar