ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុនបារាំងចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ – រដ្ឋបាលខេត្តព្រះសីហនុ

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុនបារាំងចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

  • 24

ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុនបារាំងចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុនបារាំង ដឹកនាំដោយលោក ស៊ីរីល ជីរូត ( Cyril Girot ) ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង និងជានាយកប្រតិបត្តិក្រុមហ៊ុន Cambodia Airport ដែលអញ្ជើញមកចូលរួមវេទិកាធុរកិច្ចបារាំង-កម្ពុជា លើកទី២ នៅព្រះរាជាណាចក្រកម្ពុជា។

Skip to toolbar