ឯកឧត្តម ម៉ាង ស៊ីណេត និងលោកជំទាវ អញ្ជើញប្រារព្ធពិធីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន នៅអាស្រមលោកយាយម៉ៅ – រដ្ឋបាលខេត្តព្រះសីហនុ

ឯកឧត្តម ម៉ាង ស៊ីណេត និងលោកជំទាវ អញ្ជើញប្រារព្ធពិធីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន នៅអាស្រមលោកយាយម៉ៅ

  • 6
នារសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត និងលោកជំទាវ អញ្ជើញប្រារព្ធពិធីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន នៅអាស្រមលោកយាយម៉ៅ ពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងអាស្រមលោកយាយម៉ៅ ស្ថិតនៅឃ្លាំងលើ នៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ។

ឯកឧត្តម ម៉ាង ស៊ីណេត និងលោកជំទាវ ក៏បានបួងសួង សូមឱ្យទេវតា ទេព្វធីតា ស្តេចចតុលោកបាលទាំង៤ ទស្សបរមី និងវត្ថុស័ក្កសិទ្ធគ្រប់ៗព្រះអង្គ អស់រឺទ្ធីនុភាព លោកអ្នកទេព្វារក្ស អ្នកមេសរគ្រប់ៗរូបយាងនឹងអញ្ជើញទទួលនូវគ្រឿងសក្ការបូជាទាំងអម្បាលនេះ ហើយក៏សូមពិភារក្សាថែរក្សាលោក លោកស្រី ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការជុំវិញខេត្ត និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ បានសមប្រកបដោយនូវឬទ្ធីបារមីពេញបរិបូរណ៌ ចម្រើននូវព្រះពុទ្ធមង្គលពរ៤ ប្រការគឺទីឃាយុ វណ្ណៈ សុខៈ ពលៈ និងសេចក្តីសុខ សេចក្តីចម្រើន សិរីវឌ្ឍី បវរមង្គល វិបុលសុខ មហាប្រសើរក្សេមក្សាន្ត សុខដុមរមនា ត្រជាក់ត្រជុំ គ្រប់ទិន្នទិវារាត្រីកុំបីក្លាយជាបការ:ដ៏ទៃឡើយ។
Skip to toolbar