ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ និងឯកឧត្តម គួច ចំរើន បានអញ្ជើញជាអធិបតីក្នុងពិធីទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន – រដ្ឋបាលខេត្តព្រះសីហនុ

ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ និងឯកឧត្តម គួច ចំរើន បានអញ្ជើញជាអធិបតីក្នុងពិធីទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

  • 4
នារសៀលថ្ងៃទី២៦ នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «រួមគ្នាវិនិយោគលើការបង្ការទប់ស្កាត់ និងលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន»។

ឯកឧត្ដមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានក្រើនរំម្លឹកដល់មាតាបិតា អាណាព្យាបាល ដែលមានសមាជិកគ្រួសារជាអ្នកញៀនគ្រឿងញៀនត្រូវក្លាហានហ៊ានបញ្ចូនពួកគាត់មកទទួលសេវាបន្សាប ព្យាបាល និងស្តារនីតិសម្បទានៅមជ្ឈមណ្ឌលជាតិសន្យាបគ្រឿងញៀន គឺជាវិធីតែល្អមួយ ដើម្បីឱ្យពួកគាត់អាចធ្វើសមាហរណកម្មចូលក្នុងសង្គមវិញ ចាប់ផ្តើមកសាងអនាគតសារជាថ្មី និងជាក្តីសង្ឃឹមសម្រាប់ក្រុមគ្រួសារ។
ឯកឧត្ដម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានថ្លែងបញ្ជាក់ថា ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវបានគេធ្វើឡើងរៀងរាល់ឆ្នាំ ក្រោមប្រធានបទផ្សេងៗគ្នា ដែលមានការចូលរួមពីគ្រប់ស្ថាប័ន គ្រប់វិស័យ និងគ្រប់មជ្ឈដ្ឋាន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស យុវជន កម្មករ កម្មការិនី អង្គការជាតិ អន្តរជាតិ ដើម្បីឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីស្មារតីរួបរួមគ្នាក្នុងការចាត់ទុកបញ្ហាគ្រឿងញៀន ជាបញ្ហារួមរបស់សង្គមជាតិ ដែលយើងត្រូវចូលរួមលុបបំបាត់ និងប្រយុទ្ធប្រឆាំងស្របតាមទិសស្លោក និងទស្សនវិស័យរបស់រាជរដ្ឋាភិបាលគឺ «ចូលរួមទាំងអស់គ្នា ដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន»។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «រួមគ្នាវិនិយោគលើការបង្ការ ទប់ស្តាត់ និងលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន» ក្នុងគោលបំណងបន្តបំផុស និងដាស់តឿនប្រជាពលរដ្ឋ ពិសេសយុវជន យុវនារីកម្មករ កម្មការិនី និស្សិត និងសិស្សានុសិស្សទាំងអស់ឱ្យបន្តយកចិត្តទុកដាក់និងស្វែងយល់កាន់តែស៊ីជម្រៅថែមទៀតអំពីផលប៉ះពាល់ និងគ្រោះថ្នាក់ដែលបង្កឡើងដោយសារគ្រឿងញៀន ក៏ដូចជាចូលរួមជាមួយរដ្ឋបាលខេត្តព្រះសីហនុ បង្កើតជាចលនាមួយ គឺចាត់ទុកបញ្ហាគ្រឿងញៀនជាបញ្ហារួម ត្រូវចូលរួមបង្ការ ទប់ស្កាត់ និងលុបបំបាត់ទាំងអស់គ្នា ស្របតាមទស្សនវិស័យ «ចូលរួមទាំងអស់គា្ន ដើម្បីជីវិតនិងសហគមន៍គ្មានគ្រឿងញៀន» សំដៅរួមចំណែកក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈសុវត្ថិភាពសង្គម និងការអភិវឌ្ឍខេត្តព្រះសីហនុឱ្យក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។
ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងជាតិ និងអន្តរជាតិ ជាពិសេសដៃគូអភិវឌ្ឍ និងវិស័យឯកជនចូលរួមវិនិយោគលើវិធានការបង្ការ និងលើកកម្ពស់ការផ្សព្វផ្សាយ អប់រំឱ្យបាបានទូលំទូលាយប្រកបដោយភាពទាក់ទាញ ពេញនិយម និងមានប្រសិទ្ធភាព។ ជាពិសេសយុវជន យុវនារី សិស្សានុសិស្ស សូមទាញយក និងប្រើប្រាស់ឱ្យបានទូលំទូលាយនូវកម្មវិធីទូរស័ព្ទដៃ NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលជាឃ្លាំង នៃចំណេះដឹង និងប្រព័ន្ធអប់រំដ៏មានវិសាលភាពមួយសម្រាប់ទទួលបាន ការកម្សាន្តបែបអប់រំ, ខ្លឹមសារមេរៀនសំខាន់ៗសម្រាប់ប្អូនៗក្មួយៗសិក្សាយល់ដឹង និងជាវិញ្ញាសាត្រៀមប្រឡងនានា ព័ត៌មានទាន់ហេតុការណ៍ជាតិ នឹងអន្តរជាតិពាក់ព័ន្ធពីបញ្ហាគ្រឿងញៀន និងស្វែងយល់ពីសេវាបន្សាប ព្យាបាល និងស្ដារនីតិសម្បទាអ្នកញឿនគ្រឿងញៀន។ លើសពីនេះកម្មវិធីទូរស័ព្ទដៃ NoDrug ត្រូវបានប្រើប្រាស់ជាមធ្យោបាយរាយការណ៍សម្ងាត់ និងមានប្រសិទ្ធភាពបំផុត អំពីករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀនក្នុងសហគមន៍មូលដ្ឋាន ដែលជាស្ពានដ៏សំខាន់ក្នុងការតភ្ជាប់ទំនាក់ទំនងរវាងពលរដ្ឋក្នុងសហគមន៍ជាមួយសមត្ថកិច្ច។
ក្នុងកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៏បាននាំយកថវិការបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិតឧបត្ថម្ភជូន យុវជនកាកបាទក្រហម យុវជនកាយរិទ្ធ ស.ស.យ.ក សិស្សអាហារូបករណ៍សម្តេចតេជោ ក្រុមយុវជនស្រឡាញ់សន្តិភាពសរុបចំនួន ១៥០នាក់ និងសិស្សានុសិស្សចំនួន ១០០នាក់ ក្នុងម្នាក់ ២ម៉ឺនរៀល ដោយឡែកក្រុមសិស្សចូលរួមសំដែង ៣លានរៀល៕ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «រួមគ្នាវិនិយោគលើការបង្ការទប់ស្កាត់ និងលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន»។
ឯកឧត្ដមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានក្រើនរំម្លឹកដល់មាតាបិតា អាណាព្យាបាល ដែលមានសមាជិកគ្រួសារជាអ្នកញៀនគ្រឿងញៀនត្រូវក្លាហានហ៊ានបញ្ចូនពួកគាត់មកទទួលសេវាបន្សាប ព្យាបាល និងស្តារនីតិសម្បទានៅមជ្ឈមណ្ឌលជាតិសន្យាបគ្រឿងញៀន គឺជាវិធីតែល្អមួយ ដើម្បីឱ្យពួកគាត់អាចធ្វើសមាហរណកម្មចូលក្នុងសង្គមវិញ ចាប់ផ្តើមកសាងអនាគតសារជាថ្មី និងជាក្តីសង្ឃឹមសម្រាប់ក្រុមគ្រួសារ។
ឯកឧត្ដម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានថ្លែងបញ្ជាក់ថា ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវបានគេធ្វើឡើងរៀងរាល់ឆ្នាំ ក្រោមប្រធានបទផ្សេងៗគ្នា ដែលមានការចូលរួមពីគ្រប់ស្ថាប័ន គ្រប់វិស័យ និងគ្រប់មជ្ឈដ្ឋាន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស យុវជន កម្មករ កម្មការិនី អង្គការជាតិ អន្តរជាតិ ដើម្បីឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីស្មារតីរួបរួមគ្នាក្នុងការចាត់ទុកបញ្ហាគ្រឿងញៀន ជាបញ្ហារួមរបស់សង្គមជាតិ ដែលយើងត្រូវចូលរួមលុបបំបាត់ និងប្រយុទ្ធប្រឆាំងស្របតាមទិសស្លោក និងទស្សនវិស័យរបស់រាជរដ្ឋាភិបាលគឺ «ចូលរួមទាំងអស់គ្នា ដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន»។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «រួមគ្នាវិនិយោគលើការបង្ការ ទប់ស្តាត់ និងលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន» ក្នុងគោលបំណងបន្តបំផុស និងដាស់តឿនប្រជាពលរដ្ឋ ពិសេសយុវជន យុវនារីកម្មករ កម្មការិនី និស្សិត និងសិស្សានុសិស្សទាំងអស់ឱ្យបន្តយកចិត្តទុកដាក់និងស្វែងយល់កាន់តែស៊ីជម្រៅថែមទៀតអំពីផលប៉ះពាល់ និងគ្រោះថ្នាក់ដែលបង្កឡើងដោយសារគ្រឿងញៀន ក៏ដូចជាចូលរួមជាមួយរដ្ឋបាលខេត្តព្រះសីហនុ បង្កើតជាចលនាមួយ គឺចាត់ទុកបញ្ហាគ្រឿងញៀនជាបញ្ហារួម ត្រូវចូលរួមបង្ការ ទប់ស្កាត់ និងលុបបំបាត់ទាំងអស់គ្នា ស្របតាមទស្សនវិស័យ «ចូលរួមទាំងអស់គា្ន ដើម្បីជីវិតនិងសហគមន៍គ្មានគ្រឿងញៀន» សំដៅរួមចំណែកក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈសុវត្ថិភាពសង្គម និងការអភិវឌ្ឍខេត្តព្រះសីហនុឱ្យក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។
ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងជាតិ និងអន្តរជាតិ ជាពិសេសដៃគូអភិវឌ្ឍ និងវិស័យឯកជនចូលរួមវិនិយោគលើវិធានការបង្ការ និងលើកកម្ពស់ការផ្សព្វផ្សាយ អប់រំឱ្យបាបានទូលំទូលាយប្រកបដោយភាពទាក់ទាញ ពេញនិយម និងមានប្រសិទ្ធភាព។ ជាពិសេសយុវជន យុវនារី សិស្សានុសិស្ស សូមទាញយក និងប្រើប្រាស់ឱ្យបានទូលំទូលាយនូវកម្មវិធីទូរស័ព្ទដៃ NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលជាឃ្លាំង នៃចំណេះដឹង និងប្រព័ន្ធអប់រំដ៏មានវិសាលភាពមួយសម្រាប់ទទួលបាន ការកម្សាន្តបែបអប់រំ, ខ្លឹមសារមេរៀនសំខាន់ៗសម្រាប់ប្អូនៗក្មួយៗសិក្សាយល់ដឹង និងជាវិញ្ញាសាត្រៀមប្រឡងនានា ព័ត៌មានទាន់ហេតុការណ៍ជាតិ នឹងអន្តរជាតិពាក់ព័ន្ធពីបញ្ហាគ្រឿងញៀន និងស្វែងយល់ពីសេវាបន្សាប ព្យាបាល និងស្ដារនីតិសម្បទាអ្នកញឿនគ្រឿងញៀន។ លើសពីនេះកម្មវិធីទូរស័ព្ទដៃ NoDrug ត្រូវបានប្រើប្រាស់ជាមធ្យោបាយរាយការណ៍សម្ងាត់ និងមានប្រសិទ្ធភាពបំផុត អំពីករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀនក្នុងសហគមន៍មូលដ្ឋាន ដែលជាស្ពានដ៏សំខាន់ក្នុងការតភ្ជាប់ទំនាក់ទំនងរវាងពលរដ្ឋក្នុងសហគមន៍ជាមួយសមត្ថកិច្ច។
ក្នុងកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៏បាននាំយកថវិការបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិតឧបត្ថម្ភជូន យុវជនកាកបាទក្រហម យុវជនកាយរិទ្ធ ស.ស.យ.ក សិស្សអាហារូបករណ៍សម្តេចតេជោ ក្រុមយុវជនស្រឡាញ់សន្តិភាពសរុបចំនួន ១៥០នាក់ និងសិស្សានុសិស្សចំនួន ១០០នាក់ ក្នុងម្នាក់ ២ម៉ឺនរៀល ដោយឡែកក្រុមសិស្សចូលរួមសំដែង ៣លានរៀល៕
Skip to toolbar