កិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការងារចលនា ប្រឡងប្រណាំងទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារ កិច្ចល្អ ក្រោមអធិបតីភាព ឯកឧត្តម ថោង ខុន – រដ្ឋបាលខេត្តព្រះសីហនុ

កិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការងារចលនា ប្រឡងប្រណាំងទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារ កិច្ចល្អ ក្រោមអធិបតីភាព ឯកឧត្តម ថោង ខុន

  • 4

ខេត្តព្រះសីហនុ៖ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ នៅសាលាខេត្តព្រះសីហនុ បានរៀបចំនូវកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការងារចលនា
ប្រឡងប្រណាំងទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ បូកសរុបការងារ ទេសចរណ៍ត្រីមាសទី២
ដើម្បីចូលរួមពិធីបុណ្យសមុទ្រឆ្នាំ២០១៦ ក្រោមអធិបតីភាព ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ។

ជាកិច្ចបន្ត លោក តាំង សុចិត្តគ្រឹស្នា បានធ្វើបទបង្ហាញពីរបាយការណ៍សង្ខេបបូកសរុបការងារ វិស័យទេសចរណ៍ខេត្ត
ព្រះសីហនុប្រចាំត្រីមាសទី២ បញ្ហាប្រឈម និងទិដៅអនុវត្តបន្ត ពង្រឹងគុណភាព សេវាកម្ម និងផលិតផល។ លោក
ឈិន សេងងួន មានមតិស្វាគមន៍ និងកោតសរសើរក្នុងការខិតខំប្រឹងប្រែងក្នុងការអនុវត្តបន្ត។ ក្នុងនោះផងដែរ ក៏មានការ
សំណូមពរ និងមានការស្នើសុំឱ្យមានការដោះស្រាយលើបញ្ហាមួយចំនួនដែលពាក់ព័ន្ធក្នុងការធ្វើបុណ្យសមុទ្រនាពេលខាង
មុខនេះពីសំណាក់អ្នកតំណាងអាជីវកម្ម និងតំណាងប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ។

ជាកិច្ចបញ្ចប់ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទសចរណ៍មានមតិបូកសរុប និងមានមតិបន្ថែមដើម្បីបិទអង្គប្រជុំ និងជាចុង
ក្រោយក៏មានពិធីចែកវិញ្ញាបនបត្រអាជីវករ ប្រតិបត្តិករ ទេសចរណ៍គំរូ ។ (រូបភាពដោយ៖ សម្បត្តិ អត្ថបទ៖ តារ៉ាវិឆ័យ )

tourism1

tourism2

tourism3

tourism4

tourism5

tourism6

tourism7

 

Skip to toolbar