លោក ម៉ាង ស៉ីណេត អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំប្រតិភូខេត្តព្រះសីហនុ ចូលរួមពិធីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ ចំពោះវីរយុទ្ធជន វីរយុទ្ធនារី និងប្រជាជនកម្ពុជា ដែលបានពលិកម្មយ៉ាងអង់អាចក្លាហាន – រដ្ឋបាលខេត្តព្រះសីហនុ

លោក ម៉ាង ស៉ីណេត អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំប្រតិភូខេត្តព្រះសីហនុ ចូលរួមពិធីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ ចំពោះវីរយុទ្ធជន វីរយុទ្ធនារី និងប្រជាជនកម្ពុជា ដែលបានពលិកម្មយ៉ាងអង់អាចក្លាហាន

  • 4

រសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ លោក ម៉ាង ស៉ីណេត អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំប្រតិភូខេត្តព្រះសីហនុ ចូលរួមពិធីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ ចំពោះវីរយុទ្ធជន វីរយុទ្ធនារី និងប្រជាជនកម្ពុជា ដែលបានពលិកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ នៅមហាចេតិយតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម X16 ដែលមានទីតាំងស្ថិតនៅភូមិអន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

Skip to toolbar