នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាក្រុងកោះរ៉ុង អាណត្តិទី៤ ដោយមានការចូលរួមពីលោកនាយករងរដ្ឋបាលខេត្ត អភិបាលក្រុង ប្រធានមន្ទីរ អង្គភាព ចៅសង្កាត់ និងមេប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទាំង២។