ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំមន្ត្រីបច្ចេកទេស និងមន្ត្រីជំនាញចុះពិនិត្យលើការគ្រប់គ្រង និងហេដ្ឋារចនាសម្ព័ន្ធនៅសាលាវិទ្យាល័យ ហ៊ុន សែន វាលរេញ ស្រុកព្រៃនប់ – រដ្ឋបាលខេត្តព្រះសីហនុ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំមន្ត្រីបច្ចេកទេស និងមន្ត្រីជំនាញចុះពិនិត្យលើការគ្រប់គ្រង និងហេដ្ឋារចនាសម្ព័ន្ធនៅសាលាវិទ្យាល័យ ហ៊ុន សែន វាលរេញ ស្រុកព្រៃនប់

  • 14
នារសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំមន្ត្រីបច្ចេកទេស និងមន្ត្រីជំនាញចុះពិនិត្យលើការគ្រប់គ្រង និងហេដ្ឋារចនាសម្ព័ន្ធនៅសាលាវិទ្យាល័យ ហ៊ុន សែន វាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីចូលរួមប្រឡងប្រណាំងអង្គភាពបំរើសេវាសាធារណៈគំរូសម្រាប់ឆ្នាំ២០២៤។

លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ បានឱ្យដឹងថា វិទ្យាល័យ ហ៊ុន សែន វាលរេញ មានលោកគ្រូអ្នកគ្រូសរុបចំនួន ៨៨នាក់ ស្រី ២៤នាក់ សិស្សសរុបចំនួន ២ ០៩៧នាក់ ស្រី ១ ១១៦នាក់។ ការប្រឡង ប្រណាំងអង្គភាពផ្ដល់សេវាសាធារណៈគំរូ ឆ្នាំ២០២៤នេះ សម្រាប់វិទ្យាល័យ មានសូចនាករគោលចំនួន៨ សូចនាករវិនិច្ឆ័យរងចំនួន២២ និងសូចនាករលម្អិតចំនួន១៦៧ ស្មើនឹង៦១៥ពិន្ទុ។ ដោយឡែកមត្តេយ្យសិក្សា មានសូចនាករគោល៨ សូចនាករវិនិច្ឆ័យរងចំនួន២២ និងសូចនាករលម្អិត១៦៧ ស្មើនឹង ៨៣៥ពិន្ទុ។ ការប្រឡងប្រណាំងអង្គភាពបំរើសេវាសាធារណៈគំរូរបស់ក្រសួងអប់រំយុវជន និងកីឡាឆ្នាំ២០២៤នេះ។ ខេត្តព្រះសីហនុ មានវិទ្យាល័យចំនួន១២ យើងជ្រើសរើសយកតែ ៨វិទ្យាល័យ ក្នុងនោះក្រុងព្រះសីហនុ ២វិទ្យាល័យ ស្រុកព្រៃនប់ ២វិទ្យាល័យ ស្រុកស្ទឹងហាវ ២វិទ្យា ល័យ ស្រុកកំពង់សីលា ១វិទ្យាល័យ និងក្រុងកោះរ៉ុង ១វិទ្យាល័យ ក្នុងចំណោមក្រុង ស្រុកទាំង៥ របស់ខេត្តព្រះសីហនុ។ ដោយឡែកសម្រាប់មត្តេយ្យសិក្សាយើងមាន ៣សាលា ក្នុងនោះ មានដូចជា មត្តេយ្យក្រុងព្រះសីហនុ មត្តេយ្យស្រុកស្ទឹងហាវ និងមត្តេយ្យស្រុកព្រៃនប់ ដើម្បីធ្វើការប្រឡងប្រណាំងសម្រាប់ថ្នាក់ខេត្ត យើងនឹងជ្រើសរើសយកវិទ្យាល័យចំនួន ២សាលា និងមត្តេយ្យចំនួន ២សាលា ដើម្បីយកទៅធ្វើការប្រកួតជាមួយបណ្តាសាលាទាំង២៥ រាជធានី ខេត្ត ក្នុងព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញពិនិត្យលើការគ្រប់គ្រង និងហេដ្ឋារចនាសម្ព័ន្ធក្នុងសាលាវិទ្យាល័យហ៊ុន សែន វាលរេញ ដោយបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ សិក្សានុសិស្ស ក៏ដូចជាអាណាព្យាបាលសិស្សផងដែរ ដែលបានចូលរួមអភិវឌ្ឍសាលាឱ្យមានបរិស្ថាន អនាម័យល្អ សាកសម្យជាសាលាមេត្រីបរិស្ថាន ទន្ទឹមនោះយើងត្រូវធ្វើការដាំដុះដើមឈើបន្ថែមទៀតនៅក្នុងបរិវេណសាលារៀនឱ្យមានពណ៌បៃតង ស្រស់ស្អាតគ្រប់រដូវកាល ទន្ទឹមនឹងបរិស្ថាន អនាម័យល្អ គួបផ្សំនឹងឆន្ទះរបស់លោកគ្រូ អ្នកគ្រូដែលស្រឡាញ់នូវបណ្តុះ បណ្តាលវិជ្ចាជីវៈ អប់រំដល់សិស្សានុសិស្សរបស់យើងទទួលបានលទ្ធផលផ្លែផ្កាជាទីមោទនៈ។
ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានធ្វើការណែនាំដល់លោកនាយកសាលា ក៏ដូចជាលោកគ្រូ អ្នកគ្រូ រៀបចំធ្វើបុណ្យផ្កាសាមគ្គី ដើម្បីប្រមូលបច្ច័យកសាងរបងដែលនៅសល់ប្រវែង ៥០ម៉ែត្រ ព្រមទាំងកៀគរសប្បុរសជនជួយសាងសង់របងសាលាម្នាក់មួយចន្លោះ ឬពីចម្លាះក៏បានទៅតាមលទ្ធភាព ដើម្បីឱ្យសាលារបស់យើងកាន់តែមានសោ ភ័ណភាព និងសុវត្ថិភាពងាយស្រួលយើងគ្រប់គ្រង និងធានាសុវត្ថិភាពដល់សិស្សានុសិស្សរបស់យើងបានថែមទៀតផង។
ឯកឧត្តម អភិបាលខេត្ត ក៏បាននាំយកថវិកាសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ឧបត្ថម្ភជូនលោកគ្រូ អ្នកគ្រូសាលាវិទ្យាល័យវាលរេញចំនួន ៨៨នាក់ ក្នុងម្នាក់ទទួលបានថវិកា ១០ម៉ឺនរៀល។
Skip to toolbar