កិច្ចប្រជុំ ស្ដីពីការត្រួតពិនិត្យការងារ ត្រៀមរៀបចំពិធីបុណ្យ សមុទ្រឆ្នាំ២០១៦ ក្រោមអធិបតីភាពឯកឧត្តម ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ – រដ្ឋបាលខេត្តព្រះសីហនុ

កិច្ចប្រជុំ ស្ដីពីការត្រួតពិនិត្យការងារ ត្រៀមរៀបចំពិធីបុណ្យ សមុទ្រឆ្នាំ២០១៦ ក្រោមអធិបតីភាពឯកឧត្តម ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍

  • 4

ខេត្តព្រះសីហនុ៖ ថ្ងៃទី២ ខែវិចិ្ឆកា ឆ្នាំ២០១៦ នៅសាលាខេត្តព្រះសីហនុបានរៀបចំនូវកិច្ចប្រជុំ ស្ដីពីការត្រួតពិនិត្យការងារ
ត្រៀមរៀបចំពិធីបុណ្យ សមុទ្រ ឆ្នាំ២០១៦ ក្រោមអធិបតីភាព ឯកឧត្តម ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និង
ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោកលោកស្រី
អភិបាលអភិបាលរង ខេត្ត-ក្រុង-ស្រុក មេបញ្ជាការដ្ឋាន កងកម្លាំងប្រដាប់អាវុធ ប្រតិភូរអន្តរប្រសួង ប្រធានសភាពាណិជ្ជកម្ម
ស្នងការ នៃស្នងការដ្ឋានគរបាលខេត្ត មេបញ្ជាការតំបន់សឹករងខេត្ត មេបញ្ជាការនៃបញ្ជាការដ្ឋានការពារកោះ ឆ្នេរ មេបញ្ជា
ការ ទីបញ្ជាការជួរមុខនៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ មេបញ្ជាការទីបញ្ជាការមូលដ្ឋានសមុទ្រប្រធានមន្ទីរ
តំណាងមន្ទីរនានា នៅក្នុងខេត្តព្រះសីហនុ ព្រមទាំងមានការអញ្ជើញចូលរួមពីស្ថាប័នពាក់ព័ន្ធជាច្រើនទៀត ។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងអំណរគុណចំពោះ ឯកឧត្តម លោកជំទាវ
លោក លោកស្រីទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ និងបានអនុញ្ញាត្តឲ្យប្រតិភូរអន្តរក្រសួងរាយការណ៍ពី
គម្រោងដែលបានគ្រោងទុក និងមានការធ្វើបទបង្ហាញស្ដីពីការត្រៀមរៀបចំពិធីបុណ្យសមុទ្រឆ្នាំ២០១៦ និងមតិបន្ថែម
របស់ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត អភិបាលរងខេត្ត និងប្រធានអនុគណៈកម្មាធិការនីមួយៗ។

ក្នុងកិច្ចប្រជុំនេះផងដែរក៏មានការធ្វើបទបង្ហាញដូចខាងក្រោម៖
១-ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងកែលម្អសោភ័ណភាព
២-ការងាររៀបចំខ្លឹមសារ និងពង្រឹងគុណភាពសេវាកម្មទេសចរណ៍
៣-ការរៀបចំតាំងពិព័រណ៍ផលិតផលនានា
៤-ការឃោសនាផ្សព្វផ្សាយ
៥-ការរៀបចំកម្មវិធីទស្សនីយភាពសិល្បៈ និងព្រឹត្តិការណ៍ក្នុងពិធីបុណ្យសមុទ្រ
៦-ការងាររៀបចំព្រឹត្តិការណ៍កីឡារលើទឹក និងលើឆ្នេរ
៧-ការងារសន្តិសុខ សណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់
៨-ការងារពិធីការ និងបដិសណ្ឋារកិច្ច។

ជាចុងក្រោយឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក៏បានមានការកោតសរសើរ ចំពោះកិច្ចខិត
ខំប្រឹងប្រែង ក្នុងការបំពេញតួនាទីភារកិច្ចទៅតាមក្រសួង និងតាមមន្ទីពាក់ព័ន្ធនីមួយៗ និងបានមានមតិផ្តាំផ្ញើក្នុងកិច្ចប្រជុំ
ទាំងមូលថា ត្រូវជួយថែរក្សា សំអាតបរិស្ថាននៅតាមទីតាំងដែលបានគ្រោងរៀបចំ ប៉ះពៅ ជួសជុលផ្លូវដើម្បីមានភាពងាយ
ស្រួលដល់រថយន្តធ្វើដំណើរចេញ ចូល សមាសភាពក្រុមទាំង ៦ និងមន្ទីពាក់ព័ន្ធទាំងអស់ត្រូវមានការតុបតែង និងមានមតិ
បន្ថែមរបស់ឯកឧត្តមរដ្ឋលេខាធិការក្រសួងទេសចរណ៍ ដើម្បីបិទកិច្ចប្រជុំ។ (តារ៉ាវិឆ័យ)

1111

2222

3333

4444

5555

 

Skip to toolbar