កិច្ចប្រជុំពិនិត្យ និងឯកភាព ពីគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ខេត្ត លើកទី២ លើសេចក្តី ព្រាងផែនការប្រើប្រាស់ដីនៅក្នុងឃុំរាម និងអូរឧកញ៉ាហេង ស្រុកព្រៃនប់ – រដ្ឋបាលខេត្តព្រះសីហនុ

កិច្ចប្រជុំពិនិត្យ និងឯកភាព ពីគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ខេត្ត លើកទី២ លើសេចក្តី ព្រាងផែនការប្រើប្រាស់ដីនៅក្នុងឃុំរាម និងអូរឧកញ៉ាហេង ស្រុកព្រៃនប់

  • 4

ខេត្តព្រះសីហនុ៖ ថ្ងៃទី០១ ខែវិចិ្ឆកា ឆ្នាំ២០១៦ នៅសាលាខេត្តព្រះសីហនុ បានរៀបចំនូវកិច្ចប្រជុំពិនិត្យ និងឯកភាព
ពីគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ខេត្ត លើកទី២ លើសេចក្តីព្រាងផែនការប្រើប្រាស់ដីនៅក្នុងឃុំរាម
និងអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីដាក់ជូនក្រុមប្រឹក្សាខេត្តប្រជុំអនុម័ត ក្រោមអធិបតីភាព ឯកឧត្តម
យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោកប្រធានមន្ទីរ
ដ.ន.ស.ស រួមទាំងលោក លោកស្រី ដែលអញ្ជើញមកពីមន្ទីរពាក់ព័ន្ធនានាជាច្រើនទៀត។

នៅក្នុងកិច្ចពិភាក្សាខាងលើបានបង្ហាញនូវសេចក្តីរាយការណ៍ពីដំណើរការរៀបចំផែនការប្រើប្រាស់ដី ក្នុងឃុំអូរឧកញ៉ាហេង
និងឃុំរាម រួមទាំងការធ្វើនូវបទបង្ហាញផែនការក្នុងការប្រើប្រាស់ដីក្នុងឃុំអូរឧកញ៉ាហេង និងឃុំរាម ព្រមទាំងបានធ្វើការ
ពិភាក្សា លើបទបង្ហាញផែនការប្រើប្រាស់ដីក្នុងឃុំអូរឧកញ៉ាហេង និងឃុំរាម ផងដែរ។ nak (សម្បត្តិ)

1

2

3

4

5

6

7

8

 

Skip to toolbar