ឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ ព្រមទាំងសហការី បានអញ្ជើញចូលរួមក្នុងពិធីស្រង់សុគន្ធវារី ឬស្រង់ព្រះ ក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ – រដ្ឋបាលខេត្តព្រះសីហនុ

ឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ ព្រមទាំងសហការី បានអញ្ជើញចូលរួមក្នុងពិធីស្រង់សុគន្ធវារី ឬស្រង់ព្រះ ក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ

  • 4
នារសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ ព្រមទាំងសហការី បានអញ្ជើញចូលរួមក្នុងពិធីស្រង់សុគន្ធវារី ឬស្រង់ព្រះ ក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ត្រូវនិងឡើងស័ក ប្រារព្ធធ្វើឡើងនៅវត្តឥន្ទញ្ញណ(វត្តក្រោម) ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ។

ក្នុងឱកាសឆ្នាំថ្មី ប្រពៃណីជាតិដ៏មានសិរី ក្នុងពេលខាងមុខនេះ ព្រះវិមលសាគរ គង់ ប្រុស ព្រះមេគណខេត្ត ព្រះគ្រូចៅអធិការ និងព្រះសង្ឃទូទាំងខេត្ត សូមបួងសួងដល់គុណបុណ្យព្រះរតនត្រៃ វត្ថុស័ក្ដសិទ្ធិក្នុងលោក ទេវតាឆ្នាំថ្មី តាមជួយបីបាច់ថែរក្សា ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ មន្រ្តីរាជការ កងកម្លាំងប្រដាប់ ទាំងថ្នាក់ខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ សូមមានសុខុមាលភាព ល្អបរិបូណ៍ កម្លាំងមាំមួន និងសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខ ពលៈ កុំបីឃ្លៀងឃ្លាតឡេីយ។
Skip to toolbar