ទឹកមុខពោរពេញដោយស្នាមញញឹមសប្បាយរីករាយរបស់បងប្អូនប្រជាពលរដ្ឋខ្មែរដ៏ច្រើនកុះករ បានបង្ហាញយ៉ាងច្បាស់អំពីសេចក្តីសុខសុវត្ថិភាពដែលផ្តល់ជូនដោយរដ្ឋបាលខេត្តព្រះសីហនុ និងលើសពីនេះគឺស្ថិរភាពនយោបាយដែលផ្តល់ជូនដោយរាជរដ្ឋាភិបាលកម្ពុជា។
សូមអរគុណសន្តិភាព សន្តិភាពពិតជាមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ប្រជាពលរដ្ឋកម្ពុជាគ្រប់ៗរូប
រីករាយបុណ្យចូលឆ្នាំថ្មី ឆ្នាំរោង ឆស័ក ព.ស.២៥៦៨