វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី២ ឆ្នាំ២០១៦ នៅវេទិកា ៧មករា ក្រុងព្រះសីហនុ – រដ្ឋបាលខេត្តព្រះសីហនុ

វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី២ ឆ្នាំ២០១៦ នៅវេទិកា ៧មករា ក្រុងព្រះសីហនុ

  • 4

ខេត្តព្រះសីហនុ៖ ថ្ងៃទី២១ ខែវិចិ្ឆកា ឆ្នាំ២០១៦ ឯកឧត្តម វង្ស ផាណាត សមាជិកក្រុមប្រឹក្សាខេត្ត រួមជាមួយ លោកសុខ ផន
អភិបាលរងខេត្ត បានអញ្ជើញជាអធិបតី ក្នុងវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សា ខេត្តព្រះសីហនុ
អាណត្តិទី២ ឆ្នាំ២០១៦ នៅវេទិកា៧មករាក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

នៅក្នុងពិធីនោះផងដែរក៏មាននូវកម្មវិធីសំខាន់ៗដូចតទៅ៖
-បង្ហាញពីបទបញ្ជាផ្ទៃក្នុងរបស់វេទិកា
-បង្ហាញតួនាទីភារកិច្ច និងទំនាក់ទំនងការងាររវាងក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត
-បង្ហាញពីរបាយការណ៍ស្តីពីសមិទ្ធផលសម្រេចបានក្នុងឆ្នាំ២០១៦ និងបញ្ហាប្រឈមនានាក្នុងឆ្នាំកន្លងមក
-បង្ហាញពីស្ថានភាពនៃការអនុវត្តកម្មវិធីវិនិយោគ៣ឆ្នាំរំកិលឆ្នាំ២០១៦ និងសកម្មភាពជាអាទិភាពរបស់ក្នុងប្រឹក្សាសម្រាប់ឆ្នាំ២០១៧
-បង្ហាញពីស្ថានភាព ចំណូល-ចំណាយថវិកា របស់រដ្ឋបាលខេត្តឆ្នាំ២០១៦ និងទិសដៅឆ្នាំ២០១៧ រួមទាំងបានដំណើការកិច្
ចពិគ្រោះយោលបល់ និងសំនួរ-ចម្លើយ។
(រូបភាព និងអត្ថបទដោយ ៖ គឹម សម្បត្តិ)

11

22

33

44

55

66

77

 

Skip to toolbar