ឯកឧត្តម មាស ម៉ូនីកា និងលោក មីន កុម្ភៈ បានដឹកនាំកិច្ចប្រជុំពិភាក្សា ចុះពិនិត្យ និងវាយតម្លៃអំពីការអនុវត្តមុខងារដែលបានផ្ទេរ និងធ្វើប្រតិភូកម្ម – រដ្ឋបាលខេត្តព្រះសីហនុ

ឯកឧត្តម មាស ម៉ូនីកា និងលោក មីន កុម្ភៈ បានដឹកនាំកិច្ចប្រជុំពិភាក្សា ចុះពិនិត្យ និងវាយតម្លៃអំពីការអនុវត្តមុខងារដែលបានផ្ទេរ និងធ្វើប្រតិភូកម្ម

  • 4
នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម មាស ម៉ូនីកា អនុរដ្ឋលេខាធិការ និងជាអនុប្រធានគណៈកម្មការដឹកនាំកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងលោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពិភាក្សា ចុះពិនិត្យ និងវាយតម្លៃអំពីការអនុវត្តមុខងារដែលបានផ្ទេរ និងធ្វើប្រតិភូកម្ម ការផ្តល់សេវាដឹកជញ្ជូនផ្លូវគោក-ផ្លូវទឹក លើវិស័យសាធារណការនិងដឹកជញ្ជូន នៅអង្គភាពច្រកចេញចូលតែមួយខេត្តខេត្តព្រះសីហនុ និងការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ទាំងអស់ក្នុងខេត្ត» សំដៅជំរុញការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបតម្រូវការប្រជាពលរដ្ឋកាន់តែរហ័ស និងងាយស្រួល។
កិច្ចប្រជុំចុះពិនិត្យ វាយតម្លៃនេះមានការចូលរួមពីតំណាងមកពីក្រសួងមហាផ្ទៃ តំណាងលេខាធិការដ្ឋានគ.ជ.អ.ប អភិបាលក្រុង-ស្រុក ប្រធានអង្គភាពច្រកចេញចូលតែមួយខេត្ត ប្រធានការិយាល័យច្រកចេញចូលតែមួយក្រុង មន្រ្តីអនុវត្តមុខងារ និងមន្ទីរសាធារណការ និងដឹកជញ្ជូន សរុបប្រមាណ៣៧ នាក់ ស្រី៤ នាក់៕
Skip to toolbar