ពិធីបើកការដ្ឋានជួសជុលផ្លូវលំមួយកំណាត់ ពីភូមិអូរចំណារ ឃុំអូរឧកញ្ញ៉ាហេង ទៅដល់ភូមិបឹងកាស្រី ក្នុងឃុំបឹង តាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ – រដ្ឋបាលខេត្តព្រះសីហនុ

ពិធីបើកការដ្ឋានជួសជុលផ្លូវលំមួយកំណាត់ ពីភូមិអូរចំណារ ឃុំអូរឧកញ្ញ៉ាហេង ទៅដល់ភូមិបឹងកាស្រី ក្នុងឃុំបឹង តាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

  • 4

ខេត្តព្រះសីហនុ៖  នាព្រឹកថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០១៦ ឯកឧត្តម យន្ត មីន  អភិបាល  នៃគណៈអភិបាលខេត្ត
លោក ឈិន សេងងួន អភិបាលរងខេត្ត រួមជាមួយ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត និងមន្ត្រីជំនាញ មកពីមន្ទីរនានា
ជុំវិញខេត្ត បានអញ្ជើញចូលរួមពិធីបើកការដ្ឋានជួសជុលផ្លូវលំមួយកំណាត់ ពីភូមិអូរចំណារ ឃុំអូរឧកញ្ញ៉ាហេង ទៅដល់
ភូមិបឹងកាស្រី ក្នុងឃុំបឹងតាព្រហ្ម ដែលមានប្រវែង ១.៥០០ ម៉ែត្រ  បន្ទាប់ពីផ្លូវនេះរងការខូចខាតនារដូវវស្សាកន្លងមក។

ក្នុងឱកាសនេះ ឯកឧត្តម យន្ត មីន បានចុះពិនិត្យតាមបណ្តាផ្លូវលំផ្សេងៗទៀតនៅក្នុងឃុំបឹងតាព្រហ្ម និងឃុំអូរជ្រៅ
ដែលកំពុងដំណើរការក្នុងការអភិវឌ្ឍបន្ថែមទៀត ព្រមទាំងចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយសាសនិកឥស្លាម
និងបងប្អូនខ្មែរឥស្លាមផងដែរ។ 
នៅក្នុងពេលជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្តក៏បានប្រគល់ផ្ទះ ១ខ្នង ជូនលោកយាយ
ម្នាក់ដែលជាចាស់ជរា និងមានចៅៗ ៣នាក់រស់នៅក្នុងបន្ទុក នៅក្នុងឃុំអូរជ្រៅ ព្រមទាំងឧបត្ថម្ភជាថវិកាប្រចាំខែក្នុង១ខែ
១០ម៉ឺនរៀល ពេញមួយជីវិត របស់លោកយាយផងដែរ។

សូមគោរពជូនពរ លោកយាយឱ្យមានសុខភាពល្អ អាយុយឺុនយូរ ដើម្បីជាម្លប់ដល់ចៅៗទាំង ៣នាក់។TR

1

2

3

4

5

6

7

8

9

 

Skip to toolbar