លោក ឡុង ឌីម៉ង់ អញ្ជើញចូលរួមកម្មវិធីបើក «សិក្ខាសាលាចែករំលែកចំណេះដឹង កម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា ដំណាក់កាលទី៣» – រដ្ឋបាលខេត្តព្រះសីហនុ

លោក ឡុង ឌីម៉ង់ អញ្ជើញចូលរួមកម្មវិធីបើក «សិក្ខាសាលាចែករំលែកចំណេះដឹង កម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា ដំណាក់កាលទី៣»

  • 4
ព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានតំណាងរដ្ឋបាលខេត្ត អញ្ជើញចូលរួមកម្មវិធីបើក «សិក្ខាសាលាចែករំលែកចំណេះដឹង កម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា ដំណាក់កាលទី៣» ក្រោមអធិបតីភាព ឯកឧត្តម មាស សុផល អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន។
សិក្ខាសាលានេះបានរៀបចំឡើងក្នុងគោលបំណងដើម្បីចែករំលែកបទពិសោធន៍ និងឧត្តមានុវត្តលើការស្រាវជ្រាវនវានុវត្តន៍ និងរបកគំហើញថ្មីៗលើគម្រោងឆ្លើយតប​នឹងការប្រែប្រួលអាកាសធាតុរបស់ក្រសួង ស្ថាប័ន សាកលវិទ្យាល័យ អង្គការដៃគូ និងអ្នកពាក់ព័ន្ធ និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការនានា។
នាឱកាសនោះ លោកអភិបាលរងបាន គូសបញ្ជាក់ថា ប្រទេសកម្ពុជាយើង ក៏ជាប្រទេសដែលស្ថិតក្នុងតំបន់ងាយរងគ្រោះខ្លាំងពីការប្រែប្រួលអាកាសធាតុ ក្នុងនោះខេត្តព្រះសីហនុ ដែលជាខេត្តតំបន់ឆ្នេរសមុទ្រ មានភាពប្រឈមខ្លាំង និងងាយរងឥទ្ធិពល នៃការប្រែប្រួលអាកាសធាតុខុសប្លែកពីខេត្តដទៃនៅតំបន់ទំនាប។
គួរបញ្ជាក់ថារដ្ឋបាលខេត្តព្រះសីហនុ ក្រោមការអនុវត្ត
គម្រោង “បង្កើនភាពធន់នឹងការប្រែប្រួលអាកាសធាតុ តាមរយៈការពង្រឹងប្រសិទ្ធភាព នៃការគ្រប់គ្រងតំបន់គ្រប់គ្រងជលផលសមុទ្រ ព្រែកកំពង់ស្មាច់ ស្រុកព្រៃនប់” សម្រេចបានលទ្ធផលសំខាន់ៗ ដូចជា៖
1. បានរៀបចំផែនទីកំណត់ព្រំប្រទល់តំបន់ MFMA ដែលមានផ្ទៃដីសរុប ១០.៩២៣ហ.ត (ព្រៃកោងកាង ២.៨៧៦ ហ.ត និងផ្ទៃទឹក ៨.០៤៧ ហ.ត)
2. បានរៀបចំសេចក្តីព្រាងផែនទីបែងចែកកន្លែងគ្រប់គ្រងចំនួន ៣កន្លែង
3. បានសាងសង់ស្នាក់ការសហគមន៍ការពារធនធានធម្មជាតិចំនួន ១កន្លែង ទំហំ ៨ម៉ែត្រ X ១១ ម៉ែត្រ
4. បានតំឡើងផ្ទាំងប៉ាណូចំនួន ៤ផ្ទាំង និងបោះបង្គោលព្រំចំនួន ១៤បង្គោល
5. បានបង្កើតគណនី Facebook តំបន់ MFMA ធ្វើការផ្សព្វផ្សាយជាសាធារណៈអំពីតំបន់គ្រប់គ្រងជលផលសមុទ្រព្រែកកំពង់ស្មាច់
6. បានរៀបចំផែនទីបង្ហាញផ្លូវ MFMA Roadmap សម្រាប់ក្រុមការងារបច្ចេកទេស
7. បានដាំកូនឈើកោងកាងចំនួនប្រមាណ ៤.០០០ ដើម
8. បានបណ្តុះបណ្តាលដល់សហគមន៍ អំពីកម្មវិធីល្បាតស្មាត និងការចុះល្បាតជាប្រចាំ (៤ដង/ខែ)
9. បានធ្វើការសិក្សាអំពី Mangrove Health Monitoring
10. បានរៀបចំសេចក្តីព្រាងផែនការគ្រប់គ្រងអេកូទេសចរណ៍
11. បានធ្វើការវាយតម្លៃប្រសិទ្ធភាពគ្រប់គ្រង MFMA ដោយប្រើឧបករណ៍ METT
12. បានធ្វើរបាយការណ៍ករណីសិក្សាអំពីប្រសិទ្ធភាព នៃការ
អនុវត្តគម្រោង (Project Case study)។
Skip to toolbar